ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកធនាគារ​LOLCម្នាក់ជិះម៉ូតូបុកជាមួយបុរស២នាក់បើកបញ្ច្រាសគ្នារងបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាទិសដៅ​បញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យនគរវត្តដឹងថា មុនកើតហេតុ​​ មាន ម៉ូតូម៉ាក់វីស្តុន​ ពណ៌ស​​គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ រ័ត្ន​ សានី ភេទប្រុស​ អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត​​ និងអ្នករួមដំណើរម្នាក់ឈ្មោះ វាន់​ ឆារ៉ាយុទ្ធ ភេទប្រុស​ ​អាយុ១៨ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ​ ស្រុកស្វាយទាប​​ ដោយធ្វើដំណើរមកពីទិសខាងត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ស្រាប់តែទៅបុកម៉ូតូម៉ាកសេ១២៥ សេរី ឆ្នាំ២០១១ ពណ៌ស​ មានស្លាក់លេខ ស្វាយរៀង ១c៧១៣៣ បើកបរដោយឈ្មោះ លឹម​ បញ្ញា​ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ ជាបុគ្គលិកធនាគារ​LOLC រស់នៅភូមិព្រៃឈើទាល ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ដែលបើកពីជើងទៅត្បូង​ បញ្ច្រាសគ្នាពេញទំហឺងបណ្ដាលអ្នកបើកបរម៉ូតូទាំងសងខាងដួលរណូករណែលកណ្ដាលផ្លូវគួរឲ្យរន្ធត់។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកវាស់វែងព្រមទាំងយកភាគីរងគ្រោះ​មកព្យាបាលនៅមន្ទីរពេទ្យ​ស្វាយរៀងព្រមទាំងវាស់វែង និងអូសវត្ថុតាងមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានដោះស្រាយពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖