ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសពីរនាក់តាមដីកាតុលាការរាជធានី ពីបទ ឆបោក និងក្លែងឯកសារ

ចែករំលែក៖

ខេត្តព្រះសីហនុៈ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញចំនួនពីរដីកា ចាប់ខ្លួនជនសង្ស័យចំនួ១១នាក់កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង១១នាក់នោះរួមមាន

១. ដីកាបង្គាប់ឲ្យនាំខ្លួនលេខ៨២២ “ទ” ដ.ច.ន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក វ៉េង ហ៊ត់ (ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ) បង្គាប់ឲ្យនាំខ្លួនឈ្មោះ សៅ សាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥។

២. ដីកាបង្គាប់អោយនាំខ្លួនលេខ៨២០ “ទ” ដ.ច.ន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក វ៉េង ហ៊ត់ (ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ) បង្គាប់ឲ្យនាំខ្លួនឈ្មោះ សំ ផា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥។

ជនជាប់ចោទទាំងពីខាងលើត្រូវបានកម្លាំជំនាញនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖