ខេត្តប៉ៃលិន៖ បុរសម្នាក់បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវអស់២កែវប៉ុនប៉ង សម្លាប់ខ្លួនតែមិនបានសម្រេចក៏សន្លប់នៅនឹងកន្លែង ក្រោយពេលដែលបុរសរូបនេះ មកពីដើរលេផ្ទះមិត្តភ័ក្តិ ហើយឃើញប្រពន្ធកំពុងអង្គុយនិយាយលេងជាមួយក្មេងៗ ក្នុងភូមិក៏កើតក្តីប្រច័ណ្ឌ និងខឹងប្រពន្ធតមាត់ក៏ដើរចូលក្នុងផ្ទះយកថ្នាំទឹកខៀវមកផឹកតែ ត្រូវគ្រូពេទ្យជួយសង្គ្រោះទាន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះជនរង គ្រោះ ក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុង ប៉ៃលិន។
តាមប្រភពព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា បុរសដែលផឹកថ្នាំទឹកខៀវបាញ់ស្មៅប៉ុនប៉ងសម្លាប់ខ្លួននោះមានឈ្មោះ នៅ វិត អាយុ២៩ឆ្នាំ មុខរបរកម្មករ និងប្រពន្ធឈ្មោះ ស្រីមុំ អាយុ២៧ឆ្នាំ មុខរបរកម្មករ។ អ្នកទាំង២នាក់បានស្រឡាញ់គ្នាដោយមិនបានរៀបចម្ការត្រឹមត្រូវទេ គឺបានត្រឹមតែសែនព្រេនតិចតួចប៉ុណ្ណោះ បច្ចុប្បន្នរស់នៅភូមិសង្កាត់ខាងលើ។
បើតាមសម្ដីបុរសដែលផឹកថ្នាំពុលទឹកខៀវបានឱ្យដឹងថា នៅមុនពេលកើតហេត ុរូបគាត់បានមកពីធ្វើការជាកម្មករសំណង់ ហើយពេលមកដល់ផ្ទះបានមួយសន្ទុះក៏ក្រោកដើរទៅលេងផ្ទះមិត្តភក្តិនៅ ចុងភូមិ។ លុះពេលត្រឡប់មកផ្ទះវិញស្រាប់តែឃើញ ប្រពន្ធកំពុងអង្គុយនិយាយលេងជាមួយក្មេងៗ ក្នុងភូមិខ្លួនក៏ស្ដីបន្ទោសប្រពន្ធមិនចេះដាំបាយ។ ពេលនោះប្រពន្ធបានតមាត់ក នឹងខ្លួនធ្វើឲ្យខ្លួនខឹងនិងសម្ដីប្រពន្ធ និងដោយឃើញប្រពន្ធអង្គុយនិយាយលេងជាមួយក្មេងយុវជនក្នុងភូមិធ្វើអ្វីគេមិនកើតក៏ សម្រេចយកថ្នាំពុលប្រភេទទឹកខៀវមកផឹកអស់២កូនកែវតូច ប៉ុនប៉ងសម្លាប់ខ្លួនតែ មិនបានសម្រេចដោយគ្រាន់តែសន្លប់បាត់ស្មាតីបុ៉ណ្ណោះ។ បន្ទាប់មកប្រពន្ធដើរចូលទៅមើលឃើញគាត់សន្លប់ក៏ស្រែកឱ្យអ្នកភូមិជិតខាងជួយ ធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នក ភូមិ ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកគាត់ ដើម្បីឱ្យ គ្រូពេទ្យជំនាញលាងក្រពះ ហើយពែលនេះគាត់កំពុងតែដេកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្ត ប៉ៃលិននៅឡើយ៕ ស សារ៉េត