ព័ត៌មានទាន់ហេតុការណ៍៖

សាវឌីអារ៉ាប៊ីនិងសង្គ្រាមផ្ទៃក្នុងរាជវង្ស

ចែករំលែក៖

កន្លងមកថ្មីសាធារណមតិបានលើកឡើងពីការបាត់ខ្លួនរបស់រាជបុត្រ៥អង្គដែលកំពុងរស់នៅក្រៅប្រទេស។ នៅទីណា ក៏ មានរាជបុត្រ ក្នុងវិស័យណាក៏មានរាជបុត្រ ដូច្នេះតើប្រទេសសាវឌីអារ៉ាប៊ីមានរាជបុត្រប៉ុន្មានអង្គទៅ? ហេតុអ្វីបានជារាជបុត្រ មានចំនួនច្រើនដូច្នេះ?

ដូចដែលសារព័ត៌មាន PLVN បានផ្សាយ ចាប់តាំងពីថ្ងៃទី៤ខែវិច្ឆិកា ក្រោយពេល ដែលព្រះមហាក្សត្របានបង្កើតគណៈកម្មាធិការប្រឆាំងអំពើពុករលួយដឹកនាំដោយ រជ្ជទាយាទស្នងរាជ្យ ហើយមានរាជបុត្រ ដល់ទៅ១៧អង្គនៅក្នុងប្រទេសសាវឌីអារ៉ាប៊ីត្រូវចាប់ព្រះកាយ ធ្វើឲ្យរាជបុត្រទាំងនោះមិនអាចតដៃទាន់ពេលវេលា។

ក្រៅពីរាជបុត្រ ១៧ព្រះអង្គត្រូវចាប់ព្រះកាយដោយជាប់ពាក់ព័ន្ធនឹងអំពើពុក រលួយ ក៏នៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវចាប់ខ្លួនដូចគ្នាដែរ។ ទាំងនោះហើយបានជាយុទ្ធនាការកម្ចាត់អំពើពុក រលួយរបស់រជ្ជទាយាទធ្វើឲ្យមនុស្សជាច្រើនសង្ស័យថា រជ្ជទាយាទប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់បងប្អូនណាដែលប្រឆាំង នឹងព្រះអង្គ ក៏ដូចជាពង្រឹងអំណាច បង្កើនក្រុមនៅក្នុងការប្រជែងអំណាចនៅក្នុង គ្រួសារ។

ក្នុងចំណោមព្រះរាជបុត្រ ១៧ព្រះអង្គដែលត្រូវគណៈកម្មាធិការប្រឆាំងអំពើពុក រលួយចាប់ខ្លួន មានរាជបុត្រដែលមានមុខ មាត់ មន្ត្រីសំខាន់ៗ ក្នុងនោះមានរាជបុត្រ Alwaleed Bin Talal ជាមហាសេដ្ឋី និងជាប្រធានក្រុមហ៊ុន Kingdom Holding របស់សាវឌីអារ៉ាប៊ី និងជា ម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្រុមហ៊ុនបរទេសនៅសាវឌីអារ៉ាប៊ី ដូចជាក្រុមហ៊ុន Citigroup ,Twitter , Apple ,News corp ជាដើម។

ក្រៅពីនេះនៅមានមហាសេដ្ឋីNasser Bin Aqeel Al Tayyar ជាប្រធាន ក្រុមហ៊ុន ទេសចរណ៍ដ៏ល្បី ។រាជបុត្រដែលជាស្នងការ ប៉ូលិស, អតីតអភិបាលក្រុងរីយ៉ាដ និងប្រធានក្រុមហ៊ុនសាងសង់ផងដែរ…។

ក្រៅពីនេះនៅថ្ងៃទី៥ ខែវិច្ឆិកា ក្រោយចេញច្បាប់ប្រឆាំងអំពើពុករលួយមួយថ្ងៃ មានឧប្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដោយអាថ៌ កំបាំង ធ្វើឲ្យរាជបុត្រជាច្រើនអង្គចូលទិវង្គត ក្នុងនោះមានរាជបុត្រ Mansour Bin Muqrin ទីប្រឹក្សា តុលាការ រាជវង្សដែលគ្រោះថ្នាក់នោះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ។

ផ្ទេរអំណាចពីបងមកប្អូនៈ

នៅឆ្នាំ ១៩០២ព្រះមហាក្សត្រ Abdulaziz Bin Abdul Rahman Bin Faisal Bin Turki Bin Abdullah Bin Muhammad al saud(Adulaziz Al Saud)ត្រូវបានព្រះ បិតាផ្ទេររាជបល្ល័ងក ក្លាយជា ព្រះមហាក្សត្រ « Mamlakat Al Hijaz Wa Najd (Kimgdom of Hejaz and Nejd)ក្រោយសង្គ្រាម រាប់សិបឆ្នាំ ព្រះអង្គដណ្តើមបានការគ្រប់ គ្រង ទីសក្ការបូជាដ៏ស័ក្តិសិទ្ធ Mecca ,Madinat និងរដ្ឋធានីRiyadh បច្ចុប្បន្ន ដោយបណ្តេញព្រះមហាក្សត្រ Hasimi ឲ្យរត់ភៀសខ្លួនទៅកាន់ហ្សកដង់ រួចបង្កើត បានប្រទេស សាវឌីអារ៉ាប៊ីនៅឆ្នាំ ១៩៣២។

ព្រះមហាក្សត្របង្កើតប្រទេស Adulaziz Al Saud ប្រសូតនៅឆ្នាំ១៨៧៦ ចូលទិវង្គតឆ្នាំ១៩៥៣ ដោយមានរាជ វាំងធំធេង និងមាន ព្រះមហេសី ស្រីស្នំ ដល់ទៅ៤១នាក់ ក្នុងនោះមាន២២នាក់ត្រូវបានចាត់ទុកជា មហេសីស្របច្បាប់។ មហេសីស្រីស្នំទាំងអស់ បានប្រសូតបុត្រ ឲ្យព្រះអង្គមានរហូតដល់ជិត ១០០អង្គ ក្នុងនោះមានរាជបុត្រ៤៥អង្គ។ ក្នុងចំណោម ព្រះរាជបុត្រទាំង ៤៥អង្គ មាន៣៦អង្គ ពេញវ័យ ក្រោយមករាជបុត្រច្បង ក៏បាន ចូលទិវង្គតពេលព្រះជន្ម១៩វស្សា ។ចំណែក រាជបុត្រ ៣៥អង្គទៀត ត្រូវបានបញ្ជូនចូលក្នុងគណៈកម្មាធិការ Hijaz បង្កើតឡើង ដោយព្រះមហាក្សត្រ Adulaziz Al Saud។

អ្នកណាដែលបានបញ្ជូនចូលទៅកាន់គណៈកម្មាធិការ Hijaz មានន័យថា ត្រូវបានទទួលស្គាល់ថាមានឈាមជ័រព្រះមហាក្សត្រ (កូនស្តេចទាំងអស់)។ តាមការកំណត់ របស់ព្រះមហាក្សត្រ Adulaziz Al Saud ពេលនៅមានព្រះជន្ម រាជបល្ល័ង្គ ត្រូវប្រគល់ ទៅឲ្យ រាជបុត្រច្បងគេ បន្តបន្ទាប់ដល់ប្អូន ប៉ុន្តែ អ្នកដែលត្រូវស្នងរាជ្យ គឺមានការបោះឆ្នោតជ្រើសរើសពីគណៈកម្មាធិការ Hijaz ។

ប៉ុន្តែក្រោយពេលព្រះមហាក្សត្រ Adulaziz Al Saudចូលទិវង្គត សមាជិក នៅក្នុងគណៈកម្មាធិការ Hijaz បានបែង ចែកជាបក្ខពួកតូចៗ តាមម្តាយ ។ អ្នកដែល មានអំណាចខ្លាំងជាងគេ គឺ ជំនាន់ Sudairi មកពីក្រុមជនជាតិ Dawasir ដែលមាន ភាពល្បីល្បាញ និងជាមហេសីទី ៨ ឈ្មោះ Hassa bint Ahmed Al Sudairi និងជា មហេសីតែមួយគត់ដែល រៀបអភិសេករហូតដល់ពីរលើកជាមួយព្រះមហាក្សត្រ Adulaziz Al Saud ហើយទទួលបានការ​ ស្រឡាញ់យ៉ាងខ្លាំងពីព្រះមហាក្សត្រ ដោយ បានបង្កើតរាជបុត្រ ថ្វាយព្រះអង្គដល់ទៅ៧អង្គនិងបុត្រី៤អង្គ។

ក្នុងចំណោមរាជបុត្រទាំង៧អង្គ គឺមាន ព្រះមហាក្សត្រទី៥ Fahd Bin Abdulaziz Al Saud ជាព្រះមហាក្សត្រ Salman Bin Abdulaziz Al Saud (ហៅកាត់ Salman )ក្រៅពីនេះនៅមានរាជបុត្រ (ចូលទិវង្គត) Nayef Bin Abdul Aziz Al Saud ជាបិតា របស់រាជបុត្រ Muhammad Bin Yayef ដែលទើបតែត្រូវបានព្រះមហាក្សត្រដក តំណែងរជ្ជទាយាទ នៅក្នុងឆ្នាំនេះ។

ក្នុងចំណោមព្រះរាជបុត្រទាំង៧អង្គ បានបង្កើតរាជបុត្រ រាប់សិបអង្គទៀត មិន គិតដល់ រាជបុត្រ របស់មហេសីផ្សេង ២៨ អង្គផ្សេងទៀត ។ ទាំងនោះហើយ ទើប គេមិនអាច សន្និដ្ឋានបានថា សាវឌីអារ៉ាប៊ីមានរាជបុត្រប៉ុន្មានអង្គពិតប្រាកដនោះឡើយ។

ប៉ុន្តែរាជបុត្រ ដែលមានសិទ្ធិស្នងរាជ្យ គឺបានទៅលើ ក្រុម Sudairi ។ ក្រៅពីនេះ បានឲ្យកាន់តំណែង ខ្ពស់ ក្នុងជួររាជរដ្ឋា ភិបាល ដូចជារដ្ឋមន្ត្រីជាដើម។

ចំណុចទាំងនោះហើយបានជារជ្ជ ទាយាទ មុនពេលឡើងគ្រងរាជសម្បត្តិ ចាំបាច់ត្រូវតែពង្រឹងអំណាច បញ្ជៀស ការប្រជែង ដណ្តើមពីបងប្អូន ។ ទាំងនោះហើយបានធ្វើឲ្យមានការកាប់សម្លាប់គ្នានៅ ក្នុងរាជវង្ស សាវឌីអារ៉ាប៊ីដើម្បីអំណាច ៕ ម៉ែវ សាធី


ចែករំលែក៖