ព័ត៌មានទាន់ហេតុការណ៍៖

ការឆបោកតាមប្រព័ន្ធអុីនធើណេតកើនឡើង

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នលើការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅ ថាប្រព័ន្ធអុីនធើណេតដើម្បីទប់ស្កាត់និង​កាត់បន្ថយបទល្មើសផ្សេងៗដែលកើត ឡើងជាច្រើននាពេលបច្ចុប្បន្ន ។

លោកឧត្តមសេនីយ៍ឯកជា ពៅប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួង​មហាផ្ទៃបានថ្លែងថា ដោយសារសម័យ នេះ​សំបូរ​​​ដោយ​​ប​ច្ចេកវិទ្យាទំនើបដូចនេះ​រាល់​បទ​ល្មើ​​ស​នានាក៏វាវិវត្តទៅកាន់បែប​ទំនើប​ផង​​ដែរដូច្នេះទាមទារឲ្យប្រជាពល រដ្ឋទាំងអស់ឈ្វេងយល់ពីសង្គមបច្ចេក វិទ្យាឲ្យបានច្រើន ដើម្បីឲ្យមានកិច្ចសហ​ការ​ប្រកប ដោយប្រសិទ្ធភាពនៅពេល​ដែល​កម្លាំង​ជំនាញ​យើងត្រូវការនិងងាយស្រួលស៊ើបអង្កេតរកជនល្មើសដែលមានជំនាញក្នុង​ការ​ប្រព្រឹត្តបទល្មើសផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីនេះ ។

លោកបានបន្តថា យើងទទួលបានពាក្យបណ្ដឹងអំពីការគំរាមការឆបោកតាម​ប្រព័ន្ធទូរស័ព្ទនេះ មានប្រមាណជាង២០​ករណី ប៉ុន្តែវាមានច្រើនជាងនេះ ដោយ សារបងប្អូនប្រជាពលរដ្ឋមួយចំនួនមិន ហ៊ានប្ដឹង និងខ្លាចមានបញ្ហាកាន់តែធំ ដែលធ្វើឲ្យជនរងគ្រោះបាត់បង់ទ្រព្យ សម្បត្តិនិងកេរ្តិ៍ឈ្មោះផងដែរ។

លោកឧត្តមសេនីយ៍ឯកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលប្រើប្រាស់ឧបករណ៍ទំនើបសូមកុំយកទៅពឹងពាក់នៅកន្លែងលក់ទូរស័ព្ទ អ្នកដែលមិនជិតស្និទ្ធ អ្នកមិន​មែន​​ជាបងប្អូនយើង អ្នកដែលមិនទុកចិត្ត ដើម្បីបង្កើតនូវប្រព័ន្ធសង្គមបង្កើតកម្មវិធិ​ផ្សេងៗឲ្យសោះ និងហាមមិនឲ្យទូរស័ព្ទ គេខ្ចី ។ នេះជាដំណោះស្រាយដែលយើងអាចការពារខ្លួនបានពីបទល្មើសបច្ចេក វិទ្យានេះ ។

សូមបញ្ជាក់ថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាន​នគរ​​​បាល​ជាតិក្រសួងមហាផ្ទៃត្រូវបាន​បង្កើត​ឡើងនៅចុងឆ្នាំ២០១៥ មកដល់ ពេលនេះទទួលបានពាក្យបណ្ដឹងដែល មានភស្តុតាងជាក់លាក់ដូចជាពេលវេលា​គំរាមលេខ​ទូរស័ព្ទដំណើរនៃរឿងហេតុដែល​បានកើតឡើងជាង២០០ករណីនិងបណ្ដឹងដែលមិនមានភស្តុតាងជាក់លាក់រាប់ពាន់ករណីទៀត ៕ សហការី

 

 


ចែករំលែក៖