ខេត្តសៀមរាប៖ ជនប្រុស ស្រីចំនួន១១នាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងចម្រុះ នៃស្នងការ ដ្ឋាននគរបាលខេត្ត សៀមរាបចុះបង្ក្រាប ករណីរក្សាទុក និង ចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យសរុបចំនួន១១នាក់ ៖០១ ឈ្មោះ រាំ សុភ័ក្រភេទប្រុស អាយុ ១៦ឆ្នាំ, ០២/ឈ្មោះ ហៀង វ៉ាន់ថៃភេទប្រុសអាយុ២៧ឆ្នាំ (ប្រើប្រាស់) ,០៣/ ឈ្មោះ ឡាយ លិ ភេទប្រុសអាយុ១៧ឆ្នាំ (ចាត់ចែង) ,០៤/ ឈ្មោះ សួន ប៊ុនហេងភេទប្រុសអាយុ២២ឆ្នាំ (ប្រើប្រាស់) , ០៥/ ឈ្មោះ ចឺប សំបូរភេទប្រុស អាយុ ១៨ឆ្នាំ (ចាត់ចែង), ០៦/ ឈ្មោះ សិទ្ធ ណាក់ ភេទប្រុ ស អាយុ ២០ឆ្នាំ (ចាត់ចែង) , ០៧/ ឈ្មោះ អ៊ុន សុខេងភេទស្រី អាយុ១៩ឆ្នាំ , ០៨/ ឈ្មោះ ជា សូរីនីភេទស្រី អាយុ១៧ឆ្នាំ (ប្រើប្រាស់) ; ០៩/ ឈ្មោះ បេង ធារីភេទស្រី អាយុ១៧ឆ្នាំ , ១០/ ឈ្មោះ សៀន អឿមភេទស្រី អាយុ២០ឆ្នាំ (ចាត់ចែង) , ១១/ ឈ្មោះ សែម សាវរីភេទស្រី អាយុ១៧ឆ្នាំ (ប្រើប្រាស់) (អ្នកទាំងអស់មានសារធាតុញៀនក្នុងខ្លួន រស់នៅក្នុងទីរួមខេត្តសៀមរាប គ្មានមុខរបរពិតប្រាកដ)។
ក្រោយឃាត់ខ្លួនបានដក់ហូត វត្ថុតាងដកហូត ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ ស្មើនឹង ទំងន់០,៥ក្រាម ទាំងសម្បកទូរស័ព្ទដៃចំនួន ១០គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដាវចំនួន២ដើម ក្រោយបញ្ចប់ការសួរនាំ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី