ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោមប្រាប់ទូតអាមេរិកថាការរំលាយបក្សសង្គ្រោះជាតិធ្វើឡើងទៅតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William A.Heidtថា មូល ហេតុដែលតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ ប៉ុណ្ណោះ ហើយកម្ពុជានៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាមេរិក ដដែល ។

ការថ្លែងរបស់សម្តេចក្រឡាហោមយ៉ាង ដូច្នេះបន្ទាប់ពីលោក William A.Heidt ឯក អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបាន សម្តែងការព្រួយបារម្ភអំពីស្ថានភាពនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម បានថ្លែងថា មូលហេតុដែលតុលាការ សម្រេចរំលាយគណបក្សសង្គ្រោះជាតិគឺគេធ្វើទៅតាមច្បាប់ប៉ុណ្ណោះ ខណៈគណ បក្សនេះបានប្រព្រឹត្តខុសនឹងច្បាប់ថ្មីស្តីអំពីគណបក្សនយោបាយនៅកម្ពុជា ។

ថ្លែងក្នុងកិច្ចជំនួបទ្វេភាគីជាមួយលោក William A.Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាកាលពីល្ងាចថ្ងៃទី២១ ខែ វិចិ្ឆកា ឆ្នាំ២០១៧ នៅស្តីការក្រសួងមហា ផ្ទៃនោះសម្តេចក្រឡាហោម ស ខេង បាន បន្តទៀតថា ប្រទេសកម្ពុជាជាប្រទេសឯក រាជ្យភាព អធិបតេយ្យភាព ដូច្នេះអ្វីដែល ក្រសួងមហាផ្ទៃធ្វើនាពេលបច្ចុប្បន្នទៅតាមនីតិវិធីច្បាប់ និងពង្រឹងច្បាប់ប៉ុណ្ណោះ។ មួយ វិញទៀតក្រសួងមហាផ្ទៃបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អដើម្បីលើក ស្ទួយវិស័យនានានៅប្រទេសកម្ពុជា។ ប៉ុន្តែអង្គការសង្គមស៊ីវិលទាំងនោះត្រូវតែគោរព និងចាត់ទុកក្រសួងមហាផ្ទៃជាដៃគូដ៏ល្អផងដែរ ។

នៅក្នុងកិច្ចជំនួបនោះដែរលោក William A.Heidtបានថ្លែងចំពោះមុខសម្តេច ក្រឡាហោម ស ខេង ថា អាមេរិកនៅតែ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាដដែល ជាពិសេសកិច្ចសហ ប្រតិបត្តិការទ្វេភាគីស្តីអំពីការទប់ស្កាត់ការជួញដូរមនុស្សនិងប្រឆាំងភេរវកម្មជាដើម។

លោក William A.Heidt បានលើកឡើង ថា អាមេរិកពិតជាអគុណដល់កម្ពុជាដែលបានទប់ស្កាត់នូវជនជាតិអាមេរិកចំនួន១៣នាក់មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួនដោយសារតែជនទាំង១៣នាក់នោះបានប្រព្រឹត្តអំពើអនាចារចំពោះកុមារ។ តែយ៉ាងណាក្តីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក នឹងកម្ពុជាគឺនៅតែជាមិត្តដ៏ល្អ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀតផងដែរ ។

នៅក្នុងកិច្ចជំនួបជាងមួយម៉ោងនោះ ភាគីទាំង២ក៏បានពិភាក្សាអំពីបញ្ហាជនជាតិ ខ្មែរដែលរស់នៅអាមេរិកហើយគ្រោងនឹងបញ្ជូនមកកម្ពុជាវិញ ខណៈកម្ពុជាស្នើសុំឲ្យ អាមេរិកពន្យារពេលដល់ជនជាតិខ្មែរទាំងនោះជាបណ្តោះអាសន្នដោយសារតែពួកគេទាំងនោះពុំទាន់ជាសះស្បើយពីជំងឺ ។

សម្តេចក្រឡាហោមបានបញ្ជាក់ប្រាប់ដល់លោក William A.Heidtថា កម្ពុជានឹង ទទួលយកជនជាតិខ្មែរទាំងនោះមកវិញជាបន្តបន្ទាប់ក្រោយពីពួកគេមានការស្ម័គ្រ ចិត្ត ៕ ហេង សូរិយា


ចែករំលែក៖