ខេត្តឧត្តរមានជ័យ៖ ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង ប្រព័ន្ធធារាសាស្ត្រ “ស្ទឹងស្រែង” ដែលជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តកិច្ចដំណើរការកែលំអ និងថែទាំប្រចាំ ។
គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្រ្ត “ស្ទឹងស្រែង” ត្រូវបានសាងសង់ឡើងដោយលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ ដើម្បីបង្កើតជាអាងទឹក ដែលមានលទ្ធភាពស្តុកទឹកបានប្រមាណ ២៥៨ លានម៉ែត្រគូប ។ ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមប្រឡាយមេ និងប្រឡាយរងនានា ដែលមានប្រវែងរាប់រយគីឡូម៉ែត្រទៅផ្គត់ផ្គង់ដីស្រែជាង ២៥.០០០ហិកតា (អាចផលិតស្រូវបាន ២ដង ក្នុង១ឆ្នាំ) នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕
រូបភាព៖ ក្រសួងធនធានទឹក