ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទឹកកកជ្រុលបុករថយន្តស៊េរីទំទើបរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ហើយរថយន្តកូរ៉េដឹកទឹកកក ជ្រុលបុករថយន្តរថយន្តហ្វត ស៊េរីទំនើបបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខហាង ហ្គូដ ថេស តាមបណ្តោយផ្លូវលេខ១៤៦ កែងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក២ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ហ្វត ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AF4446 បើកបរដោយបុរសម្នាក់និងមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវលេខ២៦១ ក៏បើកឆ្លងផ្លូវជិតផុតស្រាប់តែមានរថយន្តកូរ៉ដឹកទឹកកកពណ៌ខៀវ គ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូងហើយបានបតបំណងទៅលិចតាមផ្លូវលេខ១៤៦ ក៏ជ្រុកបុករថយន្តហ្វតស៊េរីទំនើប ពីចំហៀងបណ្តាលឲ្យរងកាខូចខាតការខាងឆ្វេង។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងរថយន្តកូរ៉េចេញថ្លៃជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖