ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កលក់នំប៉័ងបើកឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រ៉ឺម៉កលក់នំប៉័ងមួយគ្រឿងបើកឆ្លងផ្លូវ ត្រូវបុរសម្នាក់ទៀតបើកម៉ូតូមិនប្រយ័ត្នបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយជិះម៉ូតូម៉ាកឌ្រីម សង សេរី២០១៧ ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ 1GO-2600បើកបរក្នុងទិសដៅពីលិចទៅកើត រងរបួសធ្ងន់។ ចំណែករ៉ឺម៉ក លក់នំប៉័ងសាច់ ជិះម្នាក់ឯងបើកបរឆ្លងផ្លូវពីជើងទៅត្បូង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះបើកបរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ឃើញរ៉ឺម៉កលក់នំប៉័ងសាច់បើកឆ្លងផ្លូវពីជើងទៅត្បូងជិតផុត ស្រាប់តែម៉ូតូរងគ្រោះខាងលើជាន់ហ្វ្រាំងមិនទាន់បានបុករ៉ឺម៉កលក់នំប៉័ងសាច់ចំពីមុខពេញទំហឹង បណ្តាលឲ្យបោកក្បាលកញ្ចក់ទូនំប៉័ងសាច់នឹងថ្នល់រងរបួសធ្ងន់។ ចំណែករ៉ឺម៉កនំប៉័ងសាច់ធ្លាក់ពីលើរ៉ឺម៉ករាយពេញផ្លូវ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជន សម្ភពរស្មីដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍បាញ់ថ្នាំលើកម៉ូតូ និងរ៉ឺម៉កដាក់អែបខាងសម្រួលចរាចរណ៍ និងប្រគល់ឲ្យជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖