ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​វៀតណាមប្រុសស្រី៨នាក់ ត្រូវអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឃាត់ខ្លួន ពីបទ​លួច​ឆ្លងដែននិង​ស្នាក់នៅ ដោយ​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការជាមួយកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​មានជ័យ មានការសម្របសម្រួល​ពីលោក សៀង សុខ ព្រះរាជអាជ្ញារង​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស ដែល​លួច​ឆ្លងដែន និង​កំពុងស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់ កាលពីវេលា​ម៉ោង ៧ និង ០០នាទី ព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បាន​ចុះ​សហការ​ជាមួយ ស្ថិតនៅ​ទីតាំង​ភូមិ​ព្រែក​តា​គង់៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ក្នុងប្រតិបត្តិការនោះកម្លាំង​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម ៨នាក់ (ប្រុស ៧ ស្រី ១) គ្មាន​លិខិតឆ្លងដែន ហើយ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​បន្ត​ទៅតាម​នីតិវិធី ។

សមត្ថកិច្ចបញ្ជាក់ថាជនបរទេសគ្រប់សាសន៍ដែលឃាត់ខ្លួនពីបទលួចឆ្លងដែនចូលស្នាក់នៅនិងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែននិងសៀវភៅការងារបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តទៀត។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រី ភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឬជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ ៕ តាឡឹម


ចែករំលែក៖