ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេយ៍ត្រីឃួន ជឿនមេបញ្ជាការកងល្បាត៥០៣កំពុងរងការរិះគន់បណ្ដោយឲ្យកូនចៅជំនិត២នាក់នាំម៉ូតូនិងជំនួញឈើគ្រញូង ឆ្លងដែន

ចែករំលែក៖

ប៉ោយប៉ែត៖ មេបញ្ជាការទាហានកងការពារវរៈព្រំដែនល្បាត់៥០៣ លោកឧត្តមសេយ៍ត្រីឃួន ជឿន បានរងនៅការរិះគន់ពីសំណាក់កូនចៅក្រោមឱវាទខ្លាំងៗ កំពុងតែបើកដៃឲ្យកូនចៅជំនិត២នាក់ រកស៊ីបទល្មើសឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀងចំការគ ដែលឋិតក្នុងភូមិចំការគ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពច្បាស់ការបញ្ជាក់ថា កូនចៅលោកឧត្តសេនីយ៍ត្រីឃួន ជឿន ២នាក់ខាងលើនោះ ម្នាក់មានឈ្មោះឆៃ និងម្នាក់ទៀតឈ្មោះរ៉េត ដែលជាដៃស្ដាំរបស់លោក ឃួន ជឿនតែម្ដង។

ចំពោះលោក វិ ឆៃ វិញគីជាអ្នកជំនាញនាំម៉ូតូគេចពន្ធពីប្រទេសថៃតាមច្រករបៀង រីឯលោករ៉េត វិញគីជាអ្នកនាំឈើគ្រញូងខុសច្បាប់ពីប្រទេសថៃតាមច្រករបៀងខាងលើនោះដែរ ។

ការនាំឈើគ្រញូង និងម៉ូតូគេចពន្ធដែលក្រុមឈ្មួញទាំង២នាក់ ជាដៃស្ដាំរបស់លោកឃួន ជឿននោះ គេនាំចូលកម្ពុជានៅពេលយប់ ឬក៏ពេលថ្ងៃតាមឱកាស ឬអ្នករត់ការឲ្យសញ្ញា។

មិនតែប៉ុណ្ណោះ ក្រៅពីការនាំម៉ូតូគេចពន្ធ ឬឈើគ្រញូងចូលមកកម្ពុជានោះ នៅ មាននាំរថយន្តចង្កូតស្ដាំ និងទំនិញគ្រប់ប្រភេទនៅតែបន្តជារៀងរាល់ថ្ងៃ យប់ បើទោះជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឲ្យមន្ត្រីបិទច្រករបៀង នៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយ ក៏លោកឧត្តមសេយ៍ត្រីឃួន ជឿន មេបញ្ជាការទាហានកងការពារវរៈព្រំដែនល្បាត់៥០៣ នៅតែបណ្ដោយឲ្យកូនចៅនាំយកបទល្មើសចូលមកកម្ពុជាតាមច្រករបៀងដែលលោកគ្រប់គ្រងដដែល។

លោកឧត្តមសេយ៍ត្រីរួបនេះ បានធ្វើសន្និសីទកាសែតប្រកាសបិទច្រករបៀងផងដែរ ពាក់ពន្ធបទល្មើសឆ្លងដែន តែផ្ទុយទៅវិញ បានសង្ស័យបណ្ដោយឲ្យកូនចៅក្រោមឱវាទធ្វើសកម្មភាព ផ្ទុយពីបទបញ្ជារបស់ខ្លួន និងផ្ទុយពីបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ដែលធ្វើឲ្យបាត់បង់ពន្ធចូលរដ្ឋជាច្រើន ក្នុង១ខែៗ តាមរយៈការនាំចូលម៉ូតូ/រថយន្តចង្កូតស្ដាំ សេរីទំនើបៗ និងទំនិញគេចពន្ធជាដើម។

ជុំវិញរងការររិះគន់នេះ លោកឧត្តមសេយ៍ត្រីឃួន ជឿន មេបញ្ជាការទាហានកងការពារវរៈព្រំដែនល្បាត់៥០៣ មិនអាចទំនាក់ទំនងបានឡើយ ព្រោះទូរស័ព្ទចូល៥ដងគ្មានអ្នកទទួល៕ វណ្ណា


ចែករំលែក៖