ខេត្តត្បូងឃ្មុំ ៖ មានភាពភ្ញាក់ផ្អើលកើតឡើង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ពេលអ្នកភូមិប្រទះឃើញបុរសពោះម៉ាយម្នាក់បានធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងក សម្លាប់ខ្លួនភ្ជាប់នឹងមែកស្វាយ កម្ពស់១,៦៧ម៉ែត្រ ក្នុងបរិវេណដីភូមិរបស់ឈ្មោះ សួន ស៊ា ភេទ ប្រុសនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុន រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។ រស់នៅជាបុរសពោះម៉ាយ ទើបនឹងលែងលះប្រពន្ធ បានប្រហែល៣ខែប៉ុណ្ណោះ ។
តាមការសន្និដ្ឋានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាត ហើយជុំវិញការធ្វើអត្តឃាតនេះ អាចផ្តើមឡើងពី រស់នៅកំព្រាឪពុកម្តាយ គ្មានផ្ទះសម្បែង ទើបនឹងលែងលះជាមួយប្រពន្ធទៀត ម៉្លោះហើយជនរងគ្រោះរស់នៅតែលតោល គ្មានទីពឹង អាចសម្រេចចិត្តធ្វើអត្តឃាតបែបនេះ ៕ វណ្ណៈ