ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យ២នាក់ជាឃាតកសម្លាប់មនុស្សកាត់ក្បាលនៅខេត្តកំពតនោះហើយ

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថថ្លែងថា ជនសង្ស័យ២នាក់កាត់ក្បាលបុរសម្នាក់យកទៅបាត់កាលពី៤ថ្ងៃមុន នៅខេត្តកំពតនោះ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចាប់ខ្លួនបានហើយនៅចំណុចមុខផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពនៅមិនទាន់ បញ្ជាក់លំអិតនៅឡើយ ជុំវិញការចាប់ខ្លួន ជនដៃដល់នេះ ដោយកំពុងសាកសួរ នៅទីបញ្ជាការ អាវុធហត្ថ ខេត្តសៀមរាបនោះនៅឡើយទេ។

គួរបញ្ជាក់ថា មានករណីកាត់ក្បាលជនរងគ្រោះ យកទៅបាត់ នៅសល់តែដងខ្លួន ស្ថិតនៅចំណុចខ្ទមចាំដីស្រែរបស់ ជនរងគ្រោះ ស្ថិតក្នុង ភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកទឹកឈូក ខេត្តកំពត កាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ ។

ជនរងគ្រោះ ឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះត្រូវបានឃាតកកាត់ក្បាលយកទៅបាត់ សល់តែដងខ្លួន នៅកន្លែងកើតហេតុ ៕ ស សម

 

 


ចែករំលែក៖