ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៣ លើផ្លូវបុរីកម្មករមុខយានដ្ឋានតានៅ ផ្លូវតេ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តTOYOTA PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0951 បើកបរដោយ ឈ្មោះ ណារិន លីហួង ភេទ ស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ លុះដល់ចំណុចផ្ទះលក់គ្រឿងម៉ាញ៉េរថយន្ត ក៏បានដាក់លេខថយក្រោយ ច្រលំលេខ រថយន្តក៏បានស្ទុះទៅមុខបុកផ្ទះ និង ម្ចាស់ផ្ទះ ម្នាក់ឈ្មោះ ជុំ ចាន់ថា ភេទ ស្រី អាយុ៣៧ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសម្ចាស់ផ្ទះ ឈ្មោះជុំ ចាន់ថា បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ ។
រថយន្តបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសម្របសម្រួលនិងដោះស្រាយ៕ ឆ្លាម សមុទ្រ