ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៧នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងពេលដែលអ្នកបើកបររថយន្តងោកមួយភាំងក្នុងពេលបើកបរ ហើយជ្រុលទៅធ្លាក់ស្ពានខ្សាម ។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងរថយន្តមានចំនួន៧នាក់ ១.ឈ្មោះ ប៊ុនម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ២.ឈ្មោះ សោមវឿន ភេទស្រី អាយុ៥៥ឆ្នាំ ៣.ឈ្មោះ ម៉ៅ សុឃឿន ភេទប្រុស អាយុ២២ឆ្នាំ ៤.ម៉ៅ សុគឿន ភេទស្រី អាយុ២៦ឆ្នាំ ៥.សែន ពិសិដ្ឋ ភេទប្រុស អាយុ៦ឆ្នាំ ៦.ឈ្មោះសែន វាសនា ភេទប្រុស អាយុ៥ឆ្នាំ ៧.ឈ្មោះ សែន សីហា ភេទប្រុស អាយុ៧ខែ ជនរងគ្រោះទាំងនេះរងរបួសស្រាល ។ ទាំងអស់គ្នារស់នៅក្នុងរស់នៅភូមិសាមគ្គីភាព ឃុំវាពុំ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារនេះបានជិះរថយន្តរបស់ខ្លួនម៉ាក តូយូតាកាមរី សេរីឆ្នាំ៨៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២B-៤៩៥១ ធ្វើដំណើរ ឡែម ខេត្តបាត់ដំបង ឆ្ពោះមកស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេលបើកពីខេត្តបាត់ដំបងមកគឺឪពុកជាអ្នកបើក រហូតដល់ ស្រុក ក្រគខេត្តពោធិ៍សាត់ ឪពុកបានឲ្យកូនប្រុសបើកវិញ លុះបើកមកដល់ចំណុចគល់ស្ពានខ្សាម កូនដែលជាអ្នកបើកបរងោក បណ្តាលឲ្យបើករថយន្តធ្លាក់ផ្លូវតែម្តង ហើយជ្រុលធ្លាក់ស្ពានខ្សាម បណ្តាលឲ្យរងគ្រោះធ្ងន់ស្រាលទាំង៧នាក់តែម្តង និងត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
ប្រជាពលរដ្ឋបាននាំគ្នានិយាយថា នេះសំណាងហើយដែលនៅក្រោមស្ពានពុំមានទឹកច្រើនដូចខែវស្សា បើដូច្នេះទេនោះនឹងរង្រ្គោះថ្នាក់ធ្ងន់ធ្ងរជាមិនខាននោះទេ៕ ចន្ថា