សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន បានកើតឡើងតាំងពីឆ្នាំ២០០១ ក្រោយក្រុមភេរវកម្មអាល់កៃដា ប្លន់យន្ត ហោះបើកបុក អគារភ្លោះមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោក WTC នៅទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ពេលនោះអតីតប្រធានាធិប តីអាមេរិក លោក ចច ដាប់ប៊ែលយូប៊ូស បានចាប់ផ្តើមវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ផ្តួលរំលំរបបតាលីបង់ និង តាមចាប់ខ្លួនមេដឹកនាំអាល់កៃដា អូស្មាន ប៊ីនឡាឌិន។
នៅក្នុងសង្គ្រាមនោះបានអូសបន្លាយ មកទល់ពេលនេះ នៅមិនទាន់បញ្ចប់ជាស្ថាព័រនៅឡើយដោយនៅមានការប៉ះទង្គិចគ្នាជាច្រើន រវាងកម្លាំងទាហានអាហ្វហ្គានីស្ថាន នឹងក្រុមតាលីបង់ ធ្វើឲ្យពលរដ្ឋស្លូតត្រង់ជាច្រើនក្លាយជាជនរងគ្រោះ ។
ទាំងនោះហើយបានជារដ្ឋអាជ្ញារបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅ ទីក្រុងឡាអេ បាននិយាយថានឹងដាក់ ពាក្យសុំទៅចៅក្រម ដើម្បីបើកការស៊ើប អង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែល ប្រព្រឹត្តធ្វើឡើង ក្នុងប្រទេសអាហ្វហ្គានី ស្ថាន។ កម្លាំងទ័ពបរទេសមានទ័ពអាមេ រិករួមទាំងទាហានរដ្ឋាភិបាល អាហ្វហ្គា នីស្ថាន និងក្រុមតាលីបង់ ដែលកំពុង ប្រយុទ្ធគ្នា នៅក្នុងសង្រ្គាមអាហ្វហ្គានីស្ថាន សុទ្ធតែស្ថិតក្នុងបញ្ជីសង្ស័យ ចោទប្រកាន់ របស់រដ្ឋអាជ្ញាតុលាការICC។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ សុក្រ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរ ជាតិបានលើកឡើងពីភាពគ្រប់គ្រាន់ ទាំង អំណះអំណាងផ្លូវច្បាប់ និងហេតុផលដើម្បីសុំបើកឲ្យមានការស៊ើបអង្កេតបឋមទៅលើករណីប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅ អាហ្វហ្គានីស្ថាន។
លោកស្រី ហ្វាទូ បិនស៊ូដា Fatou Bensouda ប្រធានរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានអះអាងថា ជា មួយនឹងឯកសារ និងសក្ខីកម្ម ដែលប្រមូល បាន លោកស្រី នឹងដាក់ពាក្យសុំ ទៅអង្គ ចៅក្រមបឋម របស់ICC ដើម្បីសុំការ អនុញ្ញាតឲ្យបើកការស៊ើបអង្កេតបឋមជាផ្លូវការទៅលើប្រទេសអាហ្វហ្គានីស្ថាន។
នៅឆ្នាំ២០០៧ រដ្ឋអាជ្ញារបស់ICC បាន ចាប់ផ្តើមស៊ើបអង្កេត ក្រែងមានឧក្រិដ្ឋកម្ម សង្រ្គាមប្រព្រឹត្តឡើង តាំងពីឆ្នាំ២០០៣ ដោយពួកតាលីបង់ ទាហានរដ្ឋាភិបាល និងកម្លាំងទ័ពបរទេស ជាពិសេសទ័ពអាមេរិកដែលបានចូលទៅធ្វើសង្រ្គាមផ្តួលរដ្ឋា ភិបាលតាលីបង់នៅឆ្នាំ២០០១។ បន្ទាប់ ពីបើកការស៊ើបអង្កេត អស់ពេលដ៏យូរ រដ្ឋអាជ្ញារបស់ ICC នៅឆ្នាំ ២០១៦ បាន ទម្លាយឲ្យដឹងថា ក្រុមរបស់លោកស្រីរក ឃើញហេតុផលជាមូលដ្ឋាន ជាច្រើន ដែលធ្វើឲ្យគេជឿថា ភ្នាក់ងារស៊ើបការណ៍ សម្ងាត់ CIA និងទាហានអាមេរិកាំង អាចប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅអាហ្វហ្គា នីស្ថាន តាមរយៈការធ្វើទារុណកម្មទៅលើអ្នកជាប់ទោស នៅចន្លោះឆ្នាំ ២០០៣ និង ២០០៤។ ចំណែកក្រុមតាលីបង់ និង ទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែល កំពុងប្រយុទ្ធបង្ហូរឈាម គ្នា អាចប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ តាមរយៈការវាយប្រហារភេរវកម្មសម្លាប់ប្រជាជនស៊ីវិល។ នេះបើតាមប្រធានរដ្ឋអាជ្ញាICCបញ្ជាក់។
អាហ្វហ្គានីស្ថានមិនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិក្រុងរ៉ូម ដែលជាអ្នកបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ ប៉ុន្តែ បានទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ នៅឆ្នាំ ២០០៣។ ការណ៍នេះបានបើកផ្លូវឲ្យមានការស៊ើបអង្កេតទៅលើករណីឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តឡើង តាំងពីឆ្នាំ ២០០៣មក នៅអាហ្វហ្គានីស្ថាន។ ឧក្រិដ្ឋជនតាលីបង់ឬទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចជាប់សំណាញ់ចោទប្រកាន់ របស់តុលាការអន្តរជាតិ។ ប៉ុន្តែតុលាការ ព្រហ្មទណ្ឌអន្តរជាតិដែលមានទីតាំងនៅ ទីក្រុងឡាអេ ទំនងមិនអាចអូសក ទាហាន អាមេរិក ឬភ្នាក់ងារ CIA ទៅកាត់ទោស ជំនុំជម្រះ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមបានទេ។ ព្រោះថា ខុសពីអាហ្វហ្គានីស្ថាន អាមេរិកដែលកំពុងដឹកនាំធ្វើសង្រ្គាមនៅអាហ្វហ្គានីស្ថាន មិនដែលបានផ្តល់សច្ចាប័នទទួលស្គាល់ សមត្ថកិច្ចរបស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិនោះឡើយ។
បច្ចុប្បន្ននៅក្នុងប្រទេស អាហ្វហ្គានី ស្ថាន រងការវាយប្រហារភេរវកម្មស្ទើរតែ រាល់ថ្ងៃ។ ភេរវកម្មអត្តឃាត ភេរវកម្មបំផ្ទុះ រថយន្ត សរុបទាំងអស់៧ដង កើតឡើងបន្ត បន្ទាប់គ្នា ដោយបានផ្តាច់ជីវិតមនុស្ស ប្រមាណ២០០នាក់។ ក្នុងចំណោមភេរវ កម្ម ទាំង៧លើក ក្នុងរយៈពេល៥ថ្ងៃនេះ គឺមាន៥លើក ដែលជាភេរវកម្មសំដៅ សម្លាប់ សមត្ថកិច្ចនគរបាល ឬទាហាន អាហ្វហ្គានីស្ថាន។ ក្នុងចំណោម ភេរវកម្ម ទាំង៧លើក គឺសុទ្ធតែជាស្នាដៃ របស់ក្រុម តាលីបង់ទាំងអស់ លើកលែងតែភេរវកម្ម ដែលកើតឡើង ក្នុងវិហារអ៊ិស្លាមសុីអុីត Imam Zaman ដែលបានសម្លាប់ជីវិតជន ស្លូតត្រង់ ៥៦នាក់ កាលពីថ្ងៃសុក្រ ដែលជាស្នាដៃរបស់ក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម។
អាហ្វហ្គានីស្ថាន កំពុងស្ថិតក្នុងការ គំរាមកំហែង ដោយបណ្តាញភេរវកម្ម អ៊ិស្លាមពីរធំៗ ព្រមគ្នា ក្នុងពេលតែមួយ គឺក្រុមតាលីបង់ ដែលមានមូលដ្ឋានភាគច្រើននៅតំបន់ខាងជើង និងក្រុមអង្គការ រដ្ឋអ៊ិស្លាម ដែលស្ថិតនៅភាគនិរតី។
ករណីភេរវកម្មផ្ទួនៗគ្នានេះ បានបង្ហាញពីការចាប់ផ្តើមចេញវាយលុកសាជាថ្មី របស់ក្រុមតាលីបង់ ដែលបានអាក់ខានធ្វើសកម្មភាពមួយរយៈមកហើយ។ កម្មវត្ថុ របស់ក្រុមតាលីបង់ជាទូទៅ គឺសំដៅ សម្លាប់សមត្ថកិច្ចនគរបាល ឬទាហាន អាហ្វហ្គានីស្ថាន។ ជាក់ស្តែងភេរវកម្មបង្កៃគ្រាប់បែកក្នុងរថយន្ត កាលពីថ្ងៃព្រហស្បតិ៍ នៅបន្ទាយទាហាន ក្រុងកាន់ដាហា ដែលបានសម្លាប់ទាហានអាហ្វហ្គានីស្ថានចំនួន៥០នាក់ ហើយបើគិត សរុបក្នុងរយៈពេល ៥ថ្ងៃនេះ មានកម្លាំងសមត្ថកិច្ចអាហ្វហ្គានីស្ថាន យ៉ាងហោចណាស់១២០នាក់ បាន ស្លាប់ និងជាង២០០នាក់ រងរបួស៕ ម៉ែវ សាធី