ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិម៉ាឡេស៊ីត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ១៣G ជាន់ទី៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ YUSOF BINAHMAD ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះលេខ១៣G ជាន់ទី៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់នេះស្នាក់នៅតែម្នាក់ឯង។ នៅវេលាម៉ោងកើតហេតុ អ្នកជិតខាងឃើញជនរងគ្រោះដេកមិនងើប ក៏មានការសង្ស័យស្រែកហៅយ៉ាងណាក៏មិនឮ ក៏មើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ធ្វើឲ្យមានការភិតភ័យយ៉ាងខ្លាំង ក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយខ្យល់គរពិតប្រាកដមែន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពឲ្យទៅស្ថានទូតម៉ាឡេស៊ីផងដែរ៕ ស រស្មី