ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់ដោយចោទពីបទរក្សាទុកនៅសារធាតុញៀដោយខុសច្បាប់។ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ប៊ី សុី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ប្រភពពីសមត្ថកិច្ចប្រាប់បន្តទៀតថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩និង២០នាទី កម្លាំនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើងលុះមកដល់ចំណុចខាងលើ ក៏បានឃញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1A.8242 គួរឲ្យសង្ស័យ ហៅឲ្យឈប់ត្រួតពិនិត្យ និងឆែកឆេរ ហើយបានឃើញក្រាមពណ៌ថ្លាសចំនួន៤កញ្ចប់នៅជាប់ខ្លួនជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរតែម្តង។
ក្រោយពីសមត្ថកិច្ចសាកសួររួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀននេះមែនដើម្បីយកទៅប្រើប្រាស់តែប៉ុណ្ណោះ៕ តុង សីហា