ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងសម្រាលបានកូនជាទីស្រឡាញ់គ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖

«ពូជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងសម្រាលបានកូនជាទីស្រឡាញ់គ្រប់ៗគ្នា។ ក្មួយៗនឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ព្រមទាំងសេវាគាំពារសុខភាពជាច្រើនទៀត នៅក្នុងពេលសម្រាលកូន។ ពូក៏សប្បាយរីករាយដែរ ដែលបានជួបក្មួយៗ និងបានឧបត្ថម្ភថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ក្មួយៗ។

ទន្ទឹមនឹងនេះដែរ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អ និងបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖