ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបើកឆ្លងផ្លូវត្រូវម៉ូតូបុកពីចំហៀងដេញវាយគ្នាផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីឆ្លាមស៊ីញ៉ូ បំណងឡើងលើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែត្រូវយុវជន៣នាក់ជិះម៉ូតូមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបាក់កញ្ចក់ម្ខាងហើយ​ និងបណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាលហូឈានពេញមុខ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយភាគីទាំងសងខាងបានឈ្លោះក្រកែកគ្នា និងដេញវាយគ្នាផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2N 1662 ធ្វើដំណើរតាមបណ្តោយ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងបំណងទៅឡើងលើស្ពានអាកាសស្ទឹងមានជ័យភ្លាមនោះ ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយស ពាក់ស្លាកលេខបន្ទាប់មានជ័យ 1N 2354 ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីចំហៀងបណ្តាលឲ្យយដួលបោកក្បាលបែកហូឈាមស្រោចខ្លួន ចំណែករថយន្តបាក់កញ្ចក់ម្ខាងរងកាខូចខាត ។ ភ្លាមនោះភាគីទាំងសងខាងបានឈ្លោះគ្នានិងដេញវាយគ្នាពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចជុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិកានគរបាលខណ្ឌទួយលគោករង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖