ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្សារព្រែកព្នៅ និងផ្សារពេងជ្រី កំពុងយកផ្លូវធ្វើអាជីវកម្មផ្កើននេងអាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នសង្កេតឃើញថា សាលារាជធានីភ្នំពេញកំពុងតែជំរុញឲ្យអាជ្ញាធរតាមបណ្តាខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងការងារឲ្យបានហ្មឺងម៉ាត់បំផុត ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយពិនិត្យមើលទាំងការដាក់តាំងទំនិញ ប្រកបមុខរបរអាជីវកម្ម គ្រប់ប្រភេទ និងដាក់លក់ឥវ៉ាន់យ៉ាងអនាធិបតេយ្យរំលោភនៅលើផ្លូវសាធារណៈ ។

ចំពោះបញ្ហានេះ អាជ្ញាធរខណ្ឌមួយចំនួនបានខិតខំអនុត្តន៍ការងារបានល្អប្រសើរ គួរឲ្យគត់សម្គាល់ ទន្ទឹមនឹងនេះ ក៏នៅមានខណ្ឌខ្លះមិនទាន់បានអនុត្តន៍ការងារល្អនៅឡើយ។

ដោយឡែក ផ្លូវសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញ ត្រូវបានម្ចាស់ផ្សារព្រែកព្នៅ និងផ្សារពេងជ្រី កំពុងរំលោភយកឲ្យក្រុមអាជីវកដាក់តាំងលក់លើដងផ្លូវយ៉ាងអនាធិបតេយ្យ សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន។

ជាក់ស្តែងនៅចំណុចផ្សារព្រែកព្នៅនិងផ្សារពេងជ្រី ចាប់ត្រឹមពីផ្លូវជាតិលេខ៥ ឬអក្សរ តេ ក្រុមអាជីវករ កំពុងរំលោភយកទ្រូងផ្លូវសាធារណៈ ធ្វើជាកន្លែងដាក់តាំងឥវ៉ាន់លក់ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតអំពីផលប្រយោជន៍រួមនោះទេ ។

ដែលកត្តាទាំងនេះ ត្រូវបាន អ្នកដំណើរភាគច្រើនតែងតែរអ៊ូរទាំ ដោយសារការកកស្ទះចរាចរណ៍ជាញឹកញាប់នៅតំបន់នេះ ។និងមិនបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។

ដោយបញ្ហាទាំងនេះហើយ ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាអ្នកដំណើរទូទៅ សូមសំណូមពរយ៉ាងទទូចទៅដល់លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មេត្តាជួយពិនិត្យមើល និងចុះរៀបចំសណ្តាប់ធ្នាប់ នៅតំបន់នោះឲ្យបានល្អប្រសើរ ចៀសវាងការរិះគន់ផ្សេងៗពីសំណាក់ភ្ញៀវទេសចរណ៍ ៕ ព្រែកជ័យ


ចែករំលែក៖