ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញបន្តដឹកនាំមន្ត្រីរាជការក្រោមឱវាទចុះត្រួតពិនិត្យ ការដ្ឋានជួសជុល និងប្តូរប្រព័ន្ធលូថ្មី

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០១និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ ចុះត្រួតពិនិត្យ ការដ្ឋានជួសជុល និង ប្តូរប្រព័ន្ធលូថ្មី មុខកាត់០៨តឹក នៅតាមបណ្តោយផ្លូវលេខ៤៧ ចាប់ពីកែងផ្លូវលេខ៨៤ រហូតដល់មុខ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ដោយមានប្រវែង៤១០ម៉ែត្រជាគម្រោងអភិវឌ្ឍ របស់រដ្ឋបាលខណ្ឌដូនពេញ ដោយអនុវត្តន៍បាន៣០%ហេីយគិតត្រឹមថ្ងៃនេះ ។

ក្នុងនោះដែរលោក អភិបាលខណ្ឌ បានមានប្រសាន៍ថា៖

១.ចំពោះអ្នកម៉ៅកាគម្រោងត្រូវធ្វេីយ៉ាងណាដាក់ប្រព័ន្ធលូនេះ អោយត្រឹមត្រូវតាមបច្ចេកទេស ដែលបានកំណត់។

២.ក្រោយពេលដាក់ប្រព័ន្ធលូរួច ត្រូវកេីបអាចម៍ដីដែលនៅសល់ចេញអោយអស់ ជៀសវាងពេលមានមេឃភ្លៀង ធ្វេីអោយរអិល បង្កការគ្រោះថ្នាក់ដល់អ្នកធ្វេីដំណេីរ ឬ បង្កអោយមានការកក់ស្ទះចរាចរផងដែរ។

៣.ត្រូវចាក់បេតុង អោយបានស្អាត ឡើងវិញត្រង់កន្លែងណាដែលបាន ជីកប្តូលូរួច ។

បន្ទាប់មក លោកអភិបាល បានបន្តអោយកម្លាំងប្រជាការពារខណ្ឌចុះប្រមូលអាចម៍ដី និង ថ្ម ដែលជីកប្តូរលូរួច នៅលើថ្នល់បណ្តោយផ្លូវលេខ៤៧ដែលនេះចេញដេីម្បីសម្រួលដល់កាធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕​ ស តារា


ចែករំលែក៖