ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពចិនធ្វើអត្តឃាតដោយភ័យខ្លាចនឹងការស៊ើបអង្កេតពីបទពុករលួយ

ចែករំលែក៖

សារព័ត៌មាន South China morning Post បានដកស្រង់ប្រភពព័ត៌មានពីទីបញ្ជាការកងទ័ពនៅទីក្រុងក្វាងចូវ បានឲ្យ ដឹងថា លោក Zhang Yang អាយុ៦៦ឆ្នាំ បានចង.កធ្វើអត្តឃាត នៅក្នុងផ្ទះរបស់ លោក នៅទីក្រុង ប៉េកាំងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា មកម៉្លេះ តែពេលនេះទើបប្រកាស ជាសាធារណៈ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយ ការណ៍នៅថ្ងៃអង្គារថា មន្ត្រីយោធាជាន់ ខ្ពស់ចិនមួយរូប ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ បានធ្វើអត្តឃាតខ្លួនឯង ហើយនេះជារឿង រ៉ាវមួយដ៏ថ្មីបំផុត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលធ្វើឲ្យរង្គោះ រង្គើដល់កងកម្លាំងប្រដាប់អាវុធ។

យោងតាមការចុះផ្សាយ របស់កាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Zhang Yang ជាអតីត សមាជិកគណៈកម្មាធិការ យោធាកណ្ដាល ដ៏មានឥទ្ធិពល កំពុងស្ថិតនៅក្រោមការ ស៊ើបអង្កេត និងបង្ហាញថា លោកបាន ប្រព្រឹត្តល្មើសច្បាប់ និងវិន័យដ៏ធ្ងន់ធ្ងរ ដោយ ផ្តល់និងទទួលសំណូក ។

គួរបញ្ជាក់ថា លោក Zhang Yang ដែលបច្ចុប្បន្ន ជាប្រធាននាយកដ្ឋានការ ងារ នយោបាយយោធា បានក្លាយទៅ ជាគោលដៅ សម្រាប់ការតាមដានស៊ើប អង្កេត ប៉ុន្តែរដ្ឋាភិបាលមិនបានប្រកាស អំពីការស៊ើបអង្កេតនេះ ជាសាធារណៈទេ ហើយយោងតាមកាសែតចិនផ្សាយថា លោកបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ ថ្មីៗនេះ ៕ ម៉ែវ សាធី


ចែករំលែក៖