ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍សោះមានបុរសម្នាក់ស្រែកឡូឡានិងដកកាំភ្លើងបាញ់២គ្រាប់ឡើងលើផ្អើលខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ស្នូរកាំភ្លើងចំនួន២គ្រាប់បានផ្ទុះឡើងផ្ទួនៗគ្នា ចេញពីក្នុងឃ្លាំងស្តុកទំនិញត្រង់ទល់មុខបុរីពិភពថ្មី ខណ្ឌឫស្សីកែវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តកុងតឺន័រដេលបើកចេញពីឃ្លាំងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅ បុកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីឡេត បណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់និង ស្រាលចំណែកឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនចូលឃ្លាំងបាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅមុខបុរីពិភពថ្មី តាម បណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុ៊យគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GJ-0945 ជិះគ្នា៣នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពី ជើងទៅត្បូងស្រាប់តែបើកមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងប្រភេទ​កុងតឺន័រធុនធំ ពាក់ស្លាកលេខភ្នំពេញ 3A-1501 បើកបរដោយបុរសម្នាក់ចេញពីក្នុងឃ្លាំងស្តុកទំនិញត្រង់ទល់មុខបុរីពិភពថ្មី ខណ្ឌឫស្សីកែវ បានបត់ឆ្លងផ្លូវយ៉ាងលឿន មិនប្រយ័ត្ន ហើយក៏ជ្រុលទៅបុកម៉ូតូស៊ុយហ្សុ៊យគីឡេត ដួលបណ្តាលឲ្យមនុស្ស៣ នាក់រងរបួសធ្ងន់ស្រាល ហើយត្រូវមិត្តភក្តិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ​ ផងដែរ ។ ចំណែកឯអ្នកបើកបររថយន្ត​កុង​តឺន័រ ឃើញសភាពជនរងគ្រោះរបួសធ្ងន់ក៏បើកទ្វាររថយន្តរួចរត់ចូលឃ្លាំងរបស់ខ្លួន​បាត់ស្រមោល ។

ក្នុងហេតុការណ៍នោះដែរ ប្រជាពល រដ្ឋនិងមិត្តភក្កិរបស់ជនរងគ្រោះបានឈរស្រែកហៅឲ្យអ្នកបើកបររថយន្តបង្កនោះចេញមកដោះស្រាយ ស្រាប់តែមានឮស្នូរ កាំភ្លើងចំនួន ២គ្រាប់បានផ្ទុះឡើងផ្ទួនៗ គ្នាពីបរិវេណឃ្លាំងបង្កការភ្ញាក់ផ្អើលដល់ សមត្ថ កិច្ចខណ្ឌឫស្សីកែវ ចុះមកដល់ទីតាំង​កើតហេតុ ហើយបានត្រឹមតែទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថ យន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី ប៉ុណ្ណោះ។

រីឯករណីបាញ់នោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងធ្វើការស្រាវជ្រាវ​រកខ្មាន់កាំភ្លើងដែលបាញ់គំរាមមិនឲ្យប្រជាពលរដ្ឋស្រែកតវ៉ានោះដើម្បីដាក់ ទោសតាមច្បាប់ ៕ អរុណរះ


ចែករំលែក៖