កោះបាលីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលមានអ្នកទេសចរបរទេសរាប់លាន នាក់ក្នុងមួយឆ្នាំៗ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែការផ្ទុះភ្នំភ្លើងប៉ុន្មានថ្ងៃកន្លងមកនេះ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋ ប្រមាណជាង១សែននាក់នៅជុំវិញភ្នំភ្លើងត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ការផ្ទុះភ្នំភ្លើងបានធ្វើឲ្យអាកាសចរណ៍ដ៏សំខាន់នៅលើកោះបាលីត្រូវបិទទ្វារ បណ្តាលឲ្យអ្នកដំណើរជាង៥មឺុននាក់ត្រូវជាប់គាំងនៅទីនោះ។ ក្រុមហ៊ុនអាកាស ចរណ៍ និងហាងលក់ទំនិញផ្សេងៗ រងផល ប៉ះពាល់យ៉ាងខ្លាំង ។
ទេសចរណ៍ជាវិស័យឧស្សាហកម្មចម្បងគេបំផុតនៅលើកោះបាលី ដែលជាទីកន្លែង ត្រូវបាន TripAdmisor ដាក់ចូលក្នុងបញ្ជី ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរខ្លាំង បំផុត របស់ពិភពលោកនាឆ្នាំនេះ។ មន្ត្រី ក្នុងតំបន់បានបញ្ជាក់ថា អ្នកទេសចរជាង ១៥.០០០នាក់បានលុបចោល ដំណើរ កម្សាន្តនៅទីនេះដោយសារតែការផ្ទុះភ្នំ ភ្លើង Agung ៣ថ្ងៃកន្លងមក។
លោក Keith Loveard អ្នកឯកទេស វិភាគរបស់ក្រុមហ៊ុន Concord Donsulting បានបញ្ជាក់ថា ក្នុងមួយថ្ងៃដែលអាកាស យានដ្ឋាន ត្រូវបិទទ្វារធ្វើឲ្យកោះបាលីបាត់បង់ចំណូលរហូតដល់១៨លានដុល្លារ ទាំងនោះហើយធ្វើឲ្យសេដ្ឋកិច្ចបាលីប្រឈមមុខនឹងវិបត្តិ ដោយសារភ្នំភ្លើង។ ក្នុងឱកាសនៃបុណ្យឆ្លងឆ្នាំសកល និងបុណ្យគ្រិស្តស្មាស់ ខាងមុខ ជាពេលវេលាដែលមានអ្នកទេសចរច្រើនបំផុត នៅកោះបាលី តែឆ្នាំនេះ អាចនឹងមិនមានឡើយដោយសារភ្នំភ្លើង។
កោះបាលីធ្លាប់រងផលប៉ះពាល់ខ្លាំងជាច្រើនលើកកន្លងមកជាក់ស្តែង គឺនៅឆ្នាំ ២០០២និង២០០៥ កោះនេះរងការវាយ ប្រហារភេរវកម្ម ធ្វើឲ្យអ្នកទេសចរមិនហ៊ានទៅកាន់ទីនោះឡើយអស់ជាច្រើនឆ្នាំ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា មន្ត្រីទេសចរកោះបាលីបានព្យាករថានឹងមានអ្នកទេសចរមកកាន់កោះនេះយ៉ាងតិច២០លាននាក់នៅក្នុងមួយឆ្នាំៗ។
នៅពេលនេះ ឥណ្ឌូនេស៊ី បានបិទ អាកាស យានដ្ឋានរបស់ខ្លួននៅលើកោះ បាលី រយៈពេល៣ថ្ងៃជាប់ៗគ្នា នៅថ្ងៃពុធ នេះ ដោយសារក្អែផេះភ្នំភ្លើង និងមានការ ជម្លៀសដ៏ច្រើននៅ ជុំវិញតំបន់ខាងលើ។ នេះបើយោងតាមការចុះផ្សាយរបស់សារ ព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧។
គំនរផេះ និងពពកពណ៌ប្រផេះ (ក្អែ) និងផ្សែងដ៏ធំមួយ ត្រូវបានគេមើលឃើញ នៅលើភ្នំភ្លើង អាហ្គូង បន្ទាប់ពីភ្លៀងធ្លាក់ នៅលើកោះបាលី នៅពេលយប់ ហើយត្រូវ បានបិទបាំងនូវពន្លឺ ដ៏ក្ដៅគគុកនៅកំពូលភ្នំ ដែលបានឃើញកាលពីប៉ុន្មានថ្ងៃមុន។
អាជ្ញាធរបាន និងកំពុងវាយតម្លៃជាបន្តបន្ទាប់អំពីហានិភ័យ ដែលក្អែផេះបានបង្ក ឡើងចំពោះការហោះហើរ បន្ទាប់ពីខ្យល់បានបញ្ជូនពពកភាគនិរតី ឆ្លងកាត់កោះដ៏ មានប្រជាប្រិយមួយនេះ៕ ម៉ែវ សាធី