ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកប្រកាសបន្តជួយកម្ពុជាលើកកម្ពស់វិស័យអគ្គិសនី

ចែករំលែក៖

ភ្នំពេញ៖ ធនាគារពិភពលោក(WB) បានសន្យាថា ខ្លួនរីករាយជានិច្ចក្នុងការជួយដល់ប្រទេសកម្ពុជាដដែល ដើម្បីលើកកម្ពស់វិស័យអគ្គិសនីទូទាំងប្រទេស ខណៈភ្លើងអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានការវិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ការសន្យារបស់ធនាគារពិភពលោក យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប រវាងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនី កម្ពុជាជាមួយអ្នកស្រី Julia M. Fraser នាយកទទួលបន្ទុកផ្នែកថាមពលប្រចាំ តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ធនាគារ ពិភព កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។

យោងតាមហ្វេសបុករបស់អាជ្ញាធរអគ្គិ សនីកម្ពុជាដែលបានបង្ហោះ នៅល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកានេះបានឲ្យដឹងថា នៅ ក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានផ្លាស់ប្ដូរ យោបល់លើលទ្ធផលនៃការសិក្សារបស់ ធនាគារពិភពលោកអំពីការអភិវឌ្ឍន៍វិស័យ អគ្គិសនីនៅកម្ពុជា ដែលបានមើលឃើញ ថាការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មនៅ កម្ពុជាមានការរីកចំរើនយ៉ាងលឿនចេញពី ១៤ភាគរយនៃលំនៅឋានទទួលការផ្គត់ផ្គង់ នៅ១០ឆ្នាំមុនមក៧០ភាគរយនៅពេល បច្ចុប្បន្ន។

ប្រភពបានបន្តទៀតថា នៅក្នុងកិច្ច ជំនួបនោះ “ធនាគារពិភពលោកក៏បានលើក ឡើងនូវការប្រឈមខ្លះៗដែលក្រុមសិក្សា បានពិនិត្យឃើញ ដូចជាបញ្ហាស្ថិរភាព និង គុណភាពនៃការផ្គត់ផ្គង់ដែលធ្លាក់ចុះនៅ តំបន់ខ្លះនៃការផ្គត់ផ្គង់ដែលកម្ពុជាត្រូវបន្ត ការអភិវឌ្ឍជាបន្តទៀត”។ តែយ៉ាងណា ក៏ដោយអ្នកស្រី Julia M. Fraser បានបញ្ជាក់ ចំពោះមុលោក ទី នរិន្ទ ប្រធានអាជ្ញាធរ អគ្គិសនីកម្ពុជាថា “ប្រសិនបើមានការស្នើ សុំពីភាគីកម្ពុជាធនាគារពិភពលោកសប្បាយ រីករាយនឹងបន្តចូលរួមជួយសិក្សាបន្ថែម ទៀតនូវអ្វីដែលចាំបាច់ ដែលវិស័យអគ្គិសនី កម្ពុជាត្រូវធ្វើដើម្បីឈានទៅរកគោលដៅ វិស័យអគ្គិសនីឆ្នាំ២០២០របស់រាជរដ្ឋា ភិបាល”។

រហូតមកដល់បច្ចុប្បន្ននេះការផ្គត់ផ្គង់ អគ្គិសនីនៅកម្ពុជាបានភ្ជាប់ដល់ក្នុងភូមិ ចំនួនជាងមួយម៉ឺនមួយពាន់ភូមិស្មើនឹងជិត ៨០ភាគរយទទួលបានការប្រើប្រាស់អគ្គិ សនី ខណៈឆ្នាំ២០២០រាជរដ្ឋាភិបាលដាក់ ផែនការឲ្យប្រជាពលរដ្ឋនៅគ្រប់ភូមិទូទាំង ប្រទេសមានអគ្គិសនីប្រើប្រាស់១០០ភាគរយ នោះ។ យ៉ាងណាក៏ដោយបញ្ហាអគ្គិសនីនា ពេលបច្ចុប្បន្ននេះក៏នៅមានភាពរអាក់រអួល នៅតំបន់មួយចំនួនដដែលដោយមន្ត្រី ជំនាញអះអាងថា ភាគច្រើនមកពីបណ្តាញ ខ្សែភ្លើងមេដាច់ និងមានការរំខានពីកត្តា ផ្សេងៗជាដើម។

សូមបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យថាមពលឲ្យទាន់ពេលវេលាតាមតម្រូវការប្រើ ប្រាស់រាជរដ្ឋាភិបាលបានទាក់ទងឲ្យផ្នែក ឯកជនទាំងក្នុងស្រុក និងក្រៅស្រុកចូលរួមក្នុងការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពលបន្ថែមពីលើលទ្ធភាពវិនិ យោគរបស់រាជរដ្ឋាភិបាលតាមរយៈអគ្គិសនី កម្ពុជាទាំងក្នុងការផលិត ការបញ្ជូន និងទាំង ក្នុងការចែកចាយអគ្គិសនី។

បច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន១៤ ក្រុមហ៊ុន ដែលបានចូលរួមធ្វើការវិនិយោគ អភិវឌ្ឍន៍ គម្រោងផលិតផលអគ្គិសនី ទាំង គម្រោងដែលបានដាក់ឲ្យដំណើរការរួចហើយគម្រោងដែលកំពុងសាងសង់ និង ទាំងគម្រោងដែលទើបចាប់ផ្តើមសាងសង់ ផង។ រីឯការវិនិយោគខ្សែបញ្ជូនអគ្គិសនី មានក្រុមហ៊ុនឯកជនចំនួន៦បានចូលរួមក្នុង នោះមាន៤កំពុងដំណើរការបញ្ជូនអគ្គិសនី មួយកំពុងសាងសង់ និងមួយទៀតកំពុងរៀប ចំចាប់ផ្តើមសាងសង់គឺគម្រោងខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុលពីស្ថានីយវារី អគ្គិ សនីស្ទឹងតាតៃមកភ្នំពេញផងដែរ។ តែ យ៉ាងណាក្តីតំណាងធនាគារពិភពលោក ទទួលបន្ទុកផ្នែកថាមពលប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានសន្យាថា ខ្លួនរីករាយជានិច្ចក្នុងការបន្តជួយដល់កម្ពុជាខណៈកម្ពុជា មានការស្នើសុំនោះ៕ ហេង សូរិយា


ចែករំលែក៖