ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េខាងត្បូងធ្វើសមយុទ្ធមីស៊ីលតបតនឹងការបាញ់កាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង

ចែករំលែក៖

គណៈបញ្ជាការកងទ័ព អាមេរិក-កូរ៉េ ខាងត្បូង JCS បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា បាន ចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការបាញ់មីស៊ីលពិតៗ ។ សមយុទ្ធធ្វើឡើងក្រោយប៉ុន្មានម៉ោងដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីវេលាម៉ោង៣និង១៧នាទីទៀបភ្លឺព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា។

តាមតួលេខរបស់ JCS ការធ្វើសមយុទ្ធបាញ់មីស៊ីលដោយមានការចូលរួមពីកម្លាំងទាហានជើងគោក ជើងទឹកនិងជើង អាកាស របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចូលរួម ។ សមយុទ្ធបាញ់មីស៊ីលតបតនឹងកូរ៉េខាងជើង មានរយៈពេល ២០នាទី នៅជិតព្រំដែនភាគខាងជើង និងនៅតំបន់ សមុទ្រភាគខាងកើត ដើម្បីត្រួតពិនិត្យ កម្រិតសុវត្ថិភាពក្នុងពេលកូរ៉េខាងជើង កាន់តែឌឺដង។

កាំជ្រួចមីស៊ីលដែលត្រូវសាកល្បងក្នុងពេលធ្ចើសមយុទ្ធមាន Honmu-2 បាញ់បាន ចម្ងាយ៣០០គីឡូម៉ែត្រ ,មីស៊ីល Heson-2 បាញ់បាន១.០០០គីឡូម៉ែត្រ និងមីស៊ីល វាយប្រហារពីលើអាកាស Spice-2000 បាញ់បានចម្ងាយ ៥៧គីឡូម៉ែត្រ ។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ពីខេត្ត Nam Pyongan ហើយមីស៊ីលនោះហោះបានកម្ពស់ រហូតដល់ទៅ៤.៥០០គីឡូម៉ែត្រ ដោយ ហោះបានរយៈចម្ងាយ៩៦០គីឡូម៉ែត្រ ក៏ធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ នេះជាការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបថ្មីបំផុត របស់កូរ៉េខាងជើង ក្រោយរយៈ ៧០ថ្ងៃបានផ្អាកទាំងសកម្មភាពបាញ់សាកល្បងក៏ដូចជាឌឺដង។

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានផ្សាយថា តាមការលើកឡើងរបស អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាន និយាយថា ពួកគេសន្មតថា មីស៊ីលដែល កូរ៉េខាងជើង ទើបបាញ់ធ្វើតេស្តនៅថ្ងៃពុធ នេះ គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ Hwasong-14។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមគ្នាដើម្បីរក្សាបន្ថែមសម្ពាធ និងទណ្ឌកម្មអតិបរមា ប្រឆាំងនឹង កូរ៉េខាងជើង ដោយថ្កោល ទោសយ៉ាងខ្លាំងក្លា ចំពោះការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយចុង ក្រោយរបស់រដ្ឋ កុម្មុយនីស្ត ដែលបានធ្វើកាលចុងខែវិច្ឆិកា នេះបើយោងតាមការ ចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើយោងតាមការិយាល័យប្រធានាធិបតីក្រុងសេអ៊ូល បានឲ្យដឹងថា កិច្ចព្រម ព្រៀងនេះ បានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទ ដែលធ្វើឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ដែលគេជឿថា ជាមីស៊ីល ផ្លោងអន្តរទ្វីប។

តាមការលើកឡើងរបសអ្នកនាំពាក្យ ការិយាល័យប្រធានាធិតីបានឲ្យដឹងផងដែរថា មេដឹកនាំទាំងពីរ បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ជាថ្មីម្តងទៀត ចំពោះ ការបាញ់ មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ទោះបីជាមានការព្រមានម្តងហើយម្តងទៀត របស់សហគមន៍អន្តរជាតិ និងការ ដាក់ទណ្ឌកម្ម និងសម្ពាធជាបន្តបន្ទាប់របស់ ខ្លួន ក្រោមការជំទាស់ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិក៏ដោយ៕ ម៉ែវ សាធី


ចែករំលែក៖