ក្តីសង្ឃឹមផ្សះផ្សាទំនាក់ទំនង រវាង កូរ៉េទាំងពីរ ក្រោយពីកូរ៉េខាងជើងស្ងប់ ស្ងាត់ ត្រូវបានរលាយខ្សុល មួយរំពេច ក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលដែលមានសមត្ថភាពខ្ពស់ អាចវាយប្រហារនៅលើគោលដៅក្នុងទឹកដីអាមេរិក។ ការសាកល្បងថ្មីនេះបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងពិតជាមាន ការរីកចម្រើន មានសមត្ថភាព បន្តកម្មវិធី បរមាណូ កាំជ្រួចមីស៊ីលមិនចាញ់មហា អំណាចយោធាឡើយ។
តើសង្គ្រាមរវាងកូរ៉េខាងជើងនឹងអាមេរិក មិនអាចគេចផុតដូចការទូស្សន៍ទាយ ឬ? គ្រូទាយដ៏ល្បីល្បាញលំដាប់ពិភពលោកបានលើកឡើងពីការព្យាកររបស់ខ្លួនថា សង្គ្រាមអាមេរិក និងកូរ៉េខាងជើងនឹងធ្វើឲ្យពិភពលោកឆ្ពោះទៅរកថ្ងៃអវសាន។
លោក Levi Saadia Nahmani មេដឹក នាំសាសនាជនជាតិជ្វីហ្វ បានព្រមានថា សង្គ្រាមអាមេរិកនិងកូរ៉េខាងជើង នឹងធ្វើឲ្យពិភពលោកឈានដល់ទីបញ្ចប់។ ការព្យា ករខាងលើ កឺតាំងពីឆ្នាំ១៩៩៤ពេលនោះមិនមានអ្នកណាជឿឡើយ ហើយពេលនោះកូរ៉េខាងជើងមិនមានមីស៊ីល បរមាណូ ហើយក៏មិនត្រូវបានគេចាត់ទុកថាជាការ គំរាមកំហែងអីនោះដែរ លើកលែងតែកូរ៉េ ខាងត្បូងជាប្រទេសជិតខាង។
ការទស្សន៍ទាយរបស់ លោក Levi Saadia Nahmani មិនត្រូវបានគេជឿ និង គាំទ្រ ដោយសារតែពេលនោះកូរ៉េខាងជើងបានចូលរួមចុះហត្ថលេខា លើសន្ធិសញ្ញា មិនរីកសាយភាយអាវុធបរមាណូ នៅឆ្នាំ ១៩៨៥។ ក៏ប៉ុន្តែនៅឆ្នាំ២០០៦ កូរ៉េខាង ជើង ក៏បានធ្វើការសាកល្បងគ្រាប់បែក បរមាណូជាលើកទីមួយរបស់ខ្លួន ហើយអ្វីដែលកាន់តែគ្រោះថ្នាក់នោះកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូ ហីុដ្រូ ហ្សែន កាលពីឆ្នាំ២០១៦។ នៅពេលដែល លោក Levi Saadia Nahmani ព្យាករ ពីសង្គ្រាមខាងលើ ភាគច្រើនជនជាតិជ្វីហ្វ បង្ហាញក្តីបារម្ភពីសង្គ្រាមកើតឡើងនៅក្នុងប្រទេសអីុរ៉ង់ អីុរ៉ាក់ លីប៊ី និងស៊ីរី។
លោក Levi Saadia Nahmani បាន ស្លាប់ក្រោយការទស្សន៍ទាយពីជោគវាសនាកូរ៉េខាងជើង បាន១ខែប៉ុណ្ណោះ ។ លោក បានទស្សន៍ទាយត្រូវ ពីសង្គ្រាម ៦ថ្ងៃ និងសង្គ្រាមYom Kippur រវាងអីុស្រា អែល នឹង ប្រទេសតំបន់អារ៉ាប់ ក៏ដូចជា សង្គ្រាមនៅអីុរ៉ាក់។
គេហទំព័ររបស់ Alex Noudel man ក៏បាន លើកឡើងពីការទស្សន៍ទាយ ពី ស្ថានភាពកូរ៉េខាងជើង នៅក្នុងឆ្នាំ២០១៧ ដែរ ។នៅក្នុងការទស្សន៍ទាយនោះ គឺ កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងរួបរួម តែមួយ ហើយមេដឹកនាំគីម ជុងអ៊ុននឹងភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី។
មេដឹកនាំកូរ៉េខាងជើង បានសាកល្បង កាំជ្រួចមីស៊ីលជាបន្តបន្ទាប់និង គ្រាប់បែក បរមាណូលើកទី៥ហើយត្រៀមសាកល្បងលើកទី៦ផងដែរ។ កូរ៉េខាងជើងក៏បាន គំរាមវាយប្រហារអាមេរិក ក្នុងពេលដែល អាមេរិក និងចិនកំពុងតែបង្ហាញពីឥទ្ធិពលយោធាត្រៀមធ្វើសង្គ្រាម។
ជាមួយគ្នានេះ គ្រូទាយដ៏ល្បីលំដាប់ ពិភពលោក Nostradamus និង លោក យាយ Vanga ក៏ធ្លាប់បានទស្សន៍ទាយថា សង្គ្រាមនឹងផ្ទុះឡើងនៅឆ្នាំ២០១៧ នៅ ឧបទ្វីបកូរ៉េ ។
នៅពេលនេះដែរ អាមេរិកនិងកូរ៉េខាង ជើង នៅតែកំញើញដាក់គ្នាទៅវិញទៅមក ដោយប្រើពាក្យសម្តីគំរាមកំហែងគ្នាទៅ វិញទៅមក បង្កក្តីបារម្ភយ៉ាងខ្លាំង។ក៏ប៉ុន្តែ ស្ថានភាព បានបន្ថយកម្តៅបន្តិចដោយសារកូរ៉េខាងជើង បានផ្អាកសកម្មភាពគំរាម អាមេរិក។ តែយ៉ាងណា គេកំពុងបារម្ភ ថាកម្ដៅនេះនឹងកើនឡើងវិញ ព្រោះថា នៅថ្ងៃចន្ទខាងមុខនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោ ធារួមគ្នា។ កូរ៉េខាងជើង ប្រាកដជានឹងមានប្រតិកម្មតបតមិនខាន។ ដោយឡែក នៅ ថ្ងៃព្រហស្បតិ៍មុន លោក ជីម ម៉ាទីស រដ្ឋ មន្ត្រីក្រសួងការពារជាតិអាមេរិក បាន និយាយថា បើកូរ៉េខាងជើងនៅតែបន្តគំរាម នោះកូរ៉េខាងជើងនឹងរងការខូចខាតយ៉ាងចាស់ដៃ ពីសំណាក់កម្លាំងទ័ពរបស់អាមេ រិក។
កន្លងមក មានជំនួបដ៏សំខាន់មួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួង ការពារជាតិ របស់ជប៉ុន ជាមួយនឹងសហ រដ្ឋអាមេរិក។ នៅក្នុងជំនួបនោះ ភាគីទាំង ពីរ បានត្រូវរ៉ូវគ្នា ដោយបានរក្សាយុទ្ធ សាស្រ្តដាក់គំនាបតាមវិស័យការទូត ហើយទន្ទឹមគ្នានេះ ត្រូវតែគំរាម ប្រើកម្លាំង វាយបក ទៅលើកូរ៉េខាងជើងវិញ។ យ៉ាង ណាមិញ លោកមេបញ្ជាការអាមេរិក Joe Dunford ដែលកំពុងមានវត្តមាននៅតូក្យូ បានប្រកាសថា អាមេរិកសន្យាធ្វើ គ្រប់ យ៉ាង ដើម្បីការពារជប៉ុន បើសិនជាកូរ៉េខាង ជើងវាយជប៉ុន។ លោក ជីម ម៉ាទីស រដ្ឋ មន្ត្រីការពារជាតិអាមេរិក ក៏បាននិយាយ កាលពីថ្ងៃម្សិលមិញថា កូរ៉េខាងជើង ប្រាកដ ជាត្រូវខូចខាតយ៉ាងដំណំ ដោយ កម្លាំងទ័ពរបស់អាមេរិក បើសិនជានៅតែ បន្តធ្វើសកម្មភាពគំរាមអាមេរិក និងសម្ពន្ធ មិត្តអាមេរិក តទៅទៀត។
ក៏ប៉ុន្តែយុទ្ធសាស្ត្រវាយបក ប្រើកម្លាំងទៅលើកូរ៉េខាងជើងវិញនេះ ហាក់កំពុងត្រូវបានគេរិះគន់ជាខ្លាំង មិនថាអ្នកនៅក្នុង ឬក្រៅរដ្ឋាភិបាលអាមេរិក។ ជាក់ស្តែង លោក ស្ទីវ បានន់ ទីប្រឹក្សាពិសេសនៃ សេតវិមាន បានលើកឡើងថា អាមេរិក មិនត្រូវប្រើកម្លាំងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ ព្រោះថាគេមិនអាចយកជីវិតប្រជាជនកូរ៉េខាងត្បូង ទៅលេងសើចបានទេ។ ក្នុងពេលតែ៣០នាទី កូរ៉េខាងជើងនឹង បាញ់កម្ទេចទីក្រុងសេអ៊ូល ព្រមជាមួយនឹង មនុស្ស១០លាននាក់។ តើមានអ្នកណា ហ៊ានចេញមុខ មកធានាខុសត្រូវទេ? ដូច្នេះសម្រាប់លោក អាមេរិកគ្មានជម្រើស អ្វី ក្រៅតែពីបញ្ចៀសសង្រ្គាមនេះទេ។
តែយ៉ាងណាក៏ដោយ គោលជំហររបស់ លោក ស្ទីវ បានន់ វាហាក់នៅឆ្ងាយពី ជម្រើសរបស់លោកដូណាល់ ត្រាំ។ នៅ ថ្ងៃចន្ទខាងមុខនេះ កងទ័ពអាមេរិក នឹងធ្វើ សមយុទ្ធយោធារួមគ្នា ជាមួយនឹងកូរ៉េខាង ត្បូង។ តាមការគ្រោងទុក អាមេរិក នឹង បញ្ចេញសព្វាវុធទំនើបដូចជា យន្ត ហោះចម្បាំង Supersoniques B-1B របស់ខ្លួនជាដើម។ សមយុទ្ធនេះ នឹង ធ្វើឲ្យគីម ជុងអ៊ុន ក្តៅស្លឹកត្រចៀកបន្ថែម ទៀត។
អ្នកវិភាគជាច្រើន បានលើកឡើងថា ក្នុងកាលៈទេសៈដ៏តានតឹងបែបនេះ អាមេ រិកនិងកូរ៉េខាងត្បូង ពុំគួរធ្វើសមយុទ្ធយោ ធាទេ។ ធ្វើបែបនេះ គឺមិនខុសពីយកសាំង ទៅជះលើភ្លើងឡើយ។ អ្នកវិភាគយល់ថា កូរ៉េខាងជើងហាក់បានបើកច្រក ដើម្បីឈានទៅរកវិធីបញ្ចប់វិបត្តិនេះ តាមរយៈការផ្អាក មិនបាញ់កម្ទេចកោះហ្គាំ ដែលជាមូលដ្ឋាន ទ័ពអាមេរិក នៅក្នុងមហាសមុទ្រប៉ាស៊ី ហ្វិក។ តាមការកត់សម្គាល់ កន្លងមក អ្វីដែលកូរ៉េខាងជើងចង់បានគឺ សុំឲ្យអាមេ រិក ឈប់ធ្វើសមយុទ្ធយោធា សំញ៉ែញអាវុធ របស់ខ្លួនតទៅទៀត។
ដូច្នេះវិធីដែលល្អអាមេរិកគួរផ្អាក ឬកាត់ បន្ថយការការសំញែញកម្លាំង តាមរយៈ ការបញ្ជូនយន្តហោះចម្បាំងទៅហោះ ក្រវែល នៅក្បែរកូរ៉េខាងជើង។ ភាគីទាំង អស់ គួរតែបញ្ឈប់ការកំញើញដាក់គ្នា ហើយជំនួសមកវិញ ដោយការបើកច្រក ចរចា ដោយសន្តិវិធី៕ ម៉ែវ សាធី