ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង០០នាទីនៅចំណុចមុខសាលាវិទ្យាល័យ អង្គរនាប ស្ថិតនៅភូមិ ជ្រៃត្នោត ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ ។

លោកវរសេនីយ៍ត្រី សុខ សុជា អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ក្មេងទំនើងទាំង០៣នាក់ ខាងលើ មានទី១-ឈ្មោះ ហុច មករា ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិ នរាយណ៍ ឃុំ នរាយណ៍ ស្រុក ឈូក ទី២-ឈ្មោះ ងួន វិច្ឆិកា ហៅ ម៉ាបភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅភូមិ ត្រពាំងរំពាក់ ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ និងទី៣-ឈ្មោះ ម៉ន ចិត្រា ហៅ ឌូភេទ ប្រុស អាយុ ១៨ឆ្នាំនៅភូមិ ត្រពាំងកែស ឃុំ ត្រាំកក់ ស្រុកត្រាំកក់ បានធ្វើសកម្មភាពប្រដាប់ដោយខ្សែក្រវាត់បានជិះម៉ូតូដេញវាយទៅលើជនរងគ្រោះឈ្មោះ ទឹម ប៉ាលី ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅ ភូមិ អូរស្ងើន ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ បណ្តាលឲ្យរងរបួសស្រាល ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖