ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបអ្នកចែកចាយគ្រឿងញៀន២ករណីផ្សេងគ្នា ចាប់បាន២នាក់និងថ្នាំញៀនមួយចំនួននៅស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀន២ករណីផ្សេងគ្នា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ដែលករណីទី១ ស្ថិតនៅចំណុច១០៥ ភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ​​ ឃាត់ខ្លួនជនសង័្សយ​​ ១នាក់ ឈ្មោះ បូ សុខណា​​ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងបិទ ឃំុបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិ-ឃំុលំទង​ ស្រុកអន្លង់វែង​ ខេត្តឧត្តមានជ័យ។

ជាមួយការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ សមត្ថកិច្ចបានដកហូតសម្ភារដែលជាវត្ថុតាងៈ ម្សៅក្រាមព៌ណសចំនួន៦កញ្ចប់តូច, ទូរស័ព្ទចំនួន៣គ្រឿង, ប្រាក់រៀលចំនួន១០៦.៣០០រៀល និងកាបូបស្ពាយចំហៀង១ ។

លុះដល់ម៉ោង២និង៣០ នាទី ថ្ងៃខែឆ្នាំ ដដែល កម្លាំងអធិការដ្ឋាននគរបាលបានឈានទៅបង្រ្កាបបាន ១ករណីទៀត នៅចំណុចផ្លូវយុទ្ធសាសន៍ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង  ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វ៉ាំង ថន ភេទស្រី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិថ្នល់ដាច់ ឃំុព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិអភិវឌ្ឍន៍ឃំុ-ស្រុកអន្លូងវែង ខេត្តឧត្តមានជ័យ ។

ករណីមួយនេះ សមត្ថកិច្ចដកហូតសម្ភារ:វត្ថុតាង: ថ្នាំញៀនប្រភេទគ្រាប (wy)ចំនួន៩៥គ្រាប់ (ព៌ណបៃតង១គ្រាប់), ម្សៅក្រាមព៌ណសចំនួន៥កញ្ចប់តូច, ទូរស័ព្ទដៃ១គ្រឿង ​និងកាបូបយួដៃ១ និងថង់សំរាប់វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាំងទាំងអស់ត្រូវកម្លាំងជំនាញសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋានរួចបន្តចាត់ការតាមច្បាប់ ៕ ប៉ែន នួន

 

 

 

 


ចែករំលែក៖