ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនបន្តវាយប្រហារទៅលើក្រុមឧទ្ទាមកម្ចាត់ឲ្យអស់ពីប្រទេស

ចែករំលែក៖

បន្ទាប់ពីទួលបានជ័យជម្នះ កម្ចាត់ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី និងសម្លាប់មេដឹក នាំក្រុមម៉ូតេ ហ្វុីលីពីនបន្ទវាយប្រហារទៅលើក្រុមភេរវកម្មផ្សេងទៀត នៅក្នុងប្រទេស នេះ គឺក្រុម Maoist ដោយបានសម្លាប់ខ្មាន់កាំភ្លើងក្រុមនេះជាច្រើននាក់។

គេហទំព័រ Channel News Asia បាន ផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ថា យោធារបស់ ប្រទេសហ្វុីលីពីន បានសម្លាប់ក្រុមឧទ្ទាម Maoist ដែលនៅតំបន់ភាគខាងត្បូង រដ្ឋ ធានីម៉ានីលអស់ចំនួន១៤នាក់ ។

ការសម្លាប់នេះបានកើតឡើង បន្ទាប់ពី ប៉ុន្មានថ្ងៃមកនេះលោក Rodrigo Duterte ប្រធានាធិបតីហ្វុីលីពីន បានថ្លែងដើម្បីបញ្ចប់ការចរចាសន្តិភាព ជាមួយក្រុមឧទ្ទាមទាំង នោះ ។

គួរបញ្ជាក់ថា ពលរដ្ឋប្រមាណជាង ៤០.០០០នាក់ ត្រូវបានសម្លាប់នៅជិត ៥០ឆ្នាំមុន នៅក្នុងការប្រយុទ្ធគ្នា រវាង ក្រុមឆ្វេងនិយម នឹងកងកម្លាំងរដ្ឋាភិបាល ក្នុងរឿងជម្លោះសេដ្ឋកិច្ចនៅក្នុងតំបន់ធនធានធម្មជាតិ នៅតំបន់ជាច្រើន ។

លោក Duterte បានកាន់កាប់អំណាច កាលពីឆ្នាំមុន ដោយបានលើកឡើង ដែល បានសង្ឃឹមថា មានសន្តិភាពនៅក្នុងសហ​គមន៍ ក្នុងនោះ រួមទាំងក្រុមប៉ះបោរមូស្លីម ដែលនៅតំបន់ភាគខាងត្បូង Roman Catholic ប៉ុន្តែសន្តិភាពហាក់ដូចជា មាន ភាពលំបាកណាស់ ។

សង្គ្រាមប្រឆាំងភេរវកម្ម បានធ្វើឲ្យ ហ្វុីលីពីនត្រូវខាតបង់ជាច្រើន ពីសេស គឺវិស័យសេដ្ឋកិច្ច ដោយក្រុមវិនិយោគ មិនហ៊ាន ចូលដាក់ទណ្ឌកម្មនៅក្នុងប្រទេសនេះ។ នៅក្នុងវិស័យទេសចរណ៍ ក៏រងផល ប៉ះពាល់យ៉ាងខ្លាំង ដោយអ្នកទេសចរមិនហ៊ានទៅកាន់ហ្វុីលីពីនឡើយខ្លាចត្រូវក្រុមភេរវកម្មចាប់ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖