ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាជុំវិញពិភពលោក

ចែករំលែក៖

ប្រទេសចិន៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«នៅថ្ងៃទី ១ ធ្នូ នេះ បន្ទាប់ពីទៅទស្សនៈកិច្ចនៅ មជ្ឈមណ្ឌលសេវាកម្មរដ្ឋ បាលនៃសាលាក្រុងប៉េកាំងនៅម៉ោង៩:៤៥ បន្តិចទៀតនេះ ខ្ញុំនឹងចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាជុំវិញពិភពលោក ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្ញើជូននូវសេចក្តីនឹករលឹកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។

ខ្ញុំមានសុខភាពល្អធម្មតាទេ ទោះបីអាកាសធាតុនៅទីក្រុងប៉េកាំងពេលនេះត្រជាក់ខ្លាំងក្រោមសូន្យ តែមិនមានបញ្ហាអ្វីនោះទេ ដោយសាររាល់បន្ទប់នៃកិច្ចប្រជុំទាំងអស់ គឺស្ថិតនៅក្នុងអាគារធំៗ ហើយមានម៉ាស៊ីនកម្តៅគ្រប់គ្រាន់។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅថ្ងៃនេះ នៅថ្ងៃស្អែកខ្ញុំនឹងវិលត្រឡប់ទៅកាន់កម្ពុជាវិញ គឺឆ្ពោះទៅទីក្រុងសៀមរាបតែម្តង ដើម្បីចូលរួមពិធីបួងសួងចម្រើនសេចក្ដីសុខដល់ព្រះរាជាណាចក្រកម្ពុជាយើង ដែលនឹងប្រារព្ឋធ្វើនៅថ្ងៃទី ២-៣ធ្នូ។ សូមអញ្ជើញបងប្អូនប្អូនប្រជាពលរដ្ឋចូលរួមអោយបានច្រើនកុះករ។

ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេច្ដីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕


ចែករំលែក៖