ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយថ្នាំញៀននៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាប្រើប្រាស់ និងចែក ចាយថ្នាំញៀន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា និងកម្លាំងនគរបាលប៉ុស្តិ៍ ច្បារអំពៅ ចាប់ខ្លួនជាបន្តបន្ទាប់នៅគោលដៅ២ផ្សេងគ្នា ដោយដកហូតបានថ្នាំ ញៀនប្រភេទម៉ាទឹកកក៣កញ្ចប់ រួមទាំង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ករណីនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច២ផ្សេងគ្នា ក្នុងនោះ ដោយនៅវេលាម៉ោង១ និង៣០ នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើម ចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ថា សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្ម ករលីឈើ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជា មួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា២ កញ្ចប់តូច។

ដោយឡែក កាលពីវេលាម៉ោង១០ និង១០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រែកប្រាខណ្ឌច្បារអំពៅ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ផងដែរ នៅមុខផ្ទះគ្មាន លេខ ផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ មាំុង កុសល ភេទប្រុស អាយុ២១ឆ្នាំ មុខ របរកម្មករសំណង់ ស្នាក់នៅភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី ២.ឈ្មោះ ង្វៀង ធីថាវ ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរធ្វើក្រចក ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្នុង នោះ សមត្ថកិច្ចបានដកហូតថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ សណ្តោស


ចែករំលែក៖