ខេត្តកំពង់ចាម៖ នាព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាល និងលោក ហេង ចាន់ធួន អនុប្រធានក្រមការងារចុះជួយឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រកាសក្រុមការងារចុះជួយភូមិនីមួយៗនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីអោយសមាជិកសមាជិការបក្សនៅទូទាំងឃុំស្វាយទាប បានស្គាល់ក្រុមការងារថ្មី ជំនួសក្រុមការងារចាស់ដែលបានផ្លាស់ទៅបន្តការងារនៅកន្លែងថ្មី។
លើសពីនេះទៅទៀត លោកប្រធាន និងលោកអនុប្រធាន ក៍បានផ្ដល់ឱកាសអោយប្រជាពលរដ្ឋទូទាំងឃុំស្វាយទាប លើកជាមតិយោបល់ ជាពិសេសទុក្ខកង្វល់របស់ពួកគាត់ដែលបានជួបកន្លងមក ដើម្បីអោយក្រុមការងារថ្មីបានដឹងនឹងស្វែងរកដំណោះស្រាយជូនពួកគាត់។
លោកប្រធាន និងលោកអនុប្រធានក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋផងដែរថា ៖មានតែសម្តេចតេជោទេដែលលោកបាននាំសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យមកជូនប្រទេសជាតិរបស់យើងពិតប្រាកដ វាខុសពីពួកប្រឆាំងដែលបានដើរបោកប្រាស់ ភូតភរ ញុះញង់ប្រជាពលរដ្ឋក្នុងគោលបំណងគេងចំណេញ ផ្នែកនយោបាយ ជាពិសេសចំពោះអំពើដ៏ថោកទាបដែលបក្សប្រឆាំងបានលួចឃុបឃិតជាមួយបរទេសក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង នៃជនក្បត់ជាតិទាំងនេះ៕ សហការី