ខេត្តសៀមរាប៖ នៅរសៀលម៉ោង១:៣០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ខេត្តសៀមរាបប្រកបដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាជុំវិញពិភពលោក និងបានជួបប្រជុំទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីម្សដិលមិញ នៅទីក្រុងប៉េងកាំង ប្រទេសចិន។
នៅថ្ងៃស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ។
សូមអញ្ជើញបងបប្អូនជនរួមជាតិ ចូលរួមក្នុងពិធីបុណ្យនេះអោយបានច្រើនកុះករ និងសូមជូនពរបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕
វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1533401490041676/” width=”600″ height=”600″ onlyvideo=”1″]