ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោកម៉ូតូបះចំម៉ូតូជាប់សោសម្ងាត់ម្ចាស់ស្រែកចោរៗប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ប្រជាពរដ្ឋ ដែលទុកមុខផ្ទះ តែដោយសារតែម៉ូតូមានសោសម្ងាត់ ទើបម្ចាស់ឃើញទាន់ស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះជួប សុភា ហៅភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលធ្វើសកម្មភាពកាច់សោកនោះម៉ាក ហុងដាឌ្រីម សង់ ស៊េរី ឆ្នាំ២០១០ ឡើងស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1B 0723។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះដោយម្ចាស់រវល់នៅខាងក្នុង ក្រោយមកជនសង្ស័យបានជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាមិនចាំស្លាកលេខមានគ្នា២នាក់ មកធ្វើសកម្មភាពកាច់សោក ម៉ូតូតែដោយសាតែម៉ូតូភ្ជាក់តេលេសម្ងាត់ធ្វើឲ្យឮដល់ម្ចាស់រត់ចេញមកមើល ហើយបានស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រមខ្លួន ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោក ម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនលើកច្រើនសារមកហើយ៕ សុខាសែនជ័យ


ចែករំលែក៖