ព័ត៌មានទាន់ហេតុការណ៍៖

លោកស សុខា ចូលរួមបិទមហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃច័ន្ទ១រោច ខែមិគសិរ​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ លោក ស សុខា អ្នកតំណាងរាស្រ្ដមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក យន់ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីបិទមហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ដែលបានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៣-០៤ ខែធ្នូ ឆ្នាំ២០១៧នៅសណ្ឋាគារឆ្នេរសុខា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកា ទាំងអស់ឲ្យពង្រឹងសមត្ថភាព ក៏ដូចជាស្មារតីបន្ថែមដើម្បីបំរើផលប្រយោជន៍ដល់សង្គមជាតិ ចូលរួមថែរក្សាសន្តិភាព និងឆ្លៀតឱកាសក្រេបយកចំណេះដឹងតាមរយៈការងារដែលកំពុងតែអនុវត្តន៍សព្វថ្ងៃ ក៏ដូចជាវគ្គសិក្សាថ្មីៗទាំងក្នុង និងក្រៅប្រទេស ហើយលោកក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់វត្តមានសមាជិក សមាជិកាដែលបានចំណាយពេលវេលាដ៏មានតំលៃចូលរួមកម្មវិធីមហាសន្និបាទនេះផងដែរ៕ សុខ ខេមរា


ចែករំលែក៖