ព័ត៌មានទាន់ហេតុការណ៍៖

មិនថាក្នុងកាលៈទេសៈណាក៍ដោយមន្ដ្រីកងរាជអាវុធតែងតែទទួលបានភាពកក់ក្ដៅពីគ្រួសារសប្បុរសធម៌របស់កងរាជអាវុធហត្ថ ក្រោមការដឹកនាំដ៍ឆ្លាតវៃ មានព្រហ្មវិហារធម៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា

ចែករំលែក៖

ភ្នំពេញ៖ នាវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ គ.ស ២០១៧ ក្រុមការងារ ស្នងការដ្ឋានយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ ដំណាងឱ្យលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយអនុវត្តតាមការណែនាំគោលការណ៍មនុស្សធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានយកប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់នាយ រាជអាវុធហត្ថ នៃស្នងការដ្ឋានយុត្តិធម៌ នូវថវិកាសរុបចំនួន ៣,៥៥៤០,០០០៛ ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក សេង ចំរើន (នាយផ្នែកការការិយាល័យបទល្មើសព្រហ្មទណ្ឌ) កំពុងសម្រាកព្យាបាលជំងឺនៅលំនៅដ្ឋាន ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានប្រគល់ថវិការឧបត្ថម្ភរួចមក លោកឧត្តមសេនីយ៍ត្រី និងក្រុមការងារបានជូនពរលោកអនុសេនីយ៍ឯក ឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការជូនអង្គភាពវិញ ។

លោកអនុសេនីឯក សេង ចំរើន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ព្រមទាំងសប្បុរសជន និងក្រុមការងារ ទោះបីជាមានភារកិច្ចមារញឹកយ៉ាងណា ក៏ឆ្លៀតពេលវេលាដ៏មានតម្លៃ បានមកចុះសួរសុខទុក្ខដល់លំនៅដ្ឋាន ហើយលោកអនុសេនីយ៍ឯក បានគោរពជូនពរអស់លោកទាំងអស់ជួបប្រទះតែពុទ្ធពរទាំងបួន គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សុខ ខេមរា


ចែករំលែក៖