មេទ័ពជាន់ខ្ពស់ និងជាបុគ្គលស្និទ្ធស្នាលបំផុតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានបញ្ជូនទៅកាន់ព្រំដែន ដើម្បីទប់ស្កាត់ ការរត់ភៀសខ្លួនរបស់ ទាហានទៅកាន់កូរ៉េខាងត្បូង ដូចពេល កន្លងមក។
លោក Ri Myong Su អគ្គមេបញ្ជាការ កងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ព្រំដែន ។ លោក Ri មន្ត្រីយោធាដែល លោកគីម ជុងអ៊ុនទុកចិត្តបំផុត។តាមបទបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន លោកRi myong Su នឹងទៅកាន់ព្រំ ដែន ដើម្បីធានាថា នឹងមិនមានទាហាន ឆ្លងទៅកាន់កូរ៉េខាងត្បូងទៀតនោះឡើយ។ កន្លងមក ការរត់ភៀសខ្លួនរបស់ទាហាន កូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មនុស្សជាច្រើនបានបញ្ជាក់ថា ការរត់ ភៀសខ្លួនរបស់ទាហានកូរ៉េខាងជើង មិន ខុសអ្វីពីខ្សែភាពយន្តឡើយ គឺជាការប្តូរស្លាប់ដើម្បីសេរីភាព។ នៅពេលនោះទាហាន ម្នាក់ឈ្មោះ Oh Chong Song អាយុ២៤ឆ្នាំ បានព្យាយាមរត់ទៅកាន់កូរ៉េខាងត្បូង ដោយរថយន្ត Jeep ឆ្លងកាត់តំបន់ព្រំដែន គ្មានយោធា DMZ ។ នៅពេលនោះទាហាន Oh ត្រូវបាញ់ចំ៥គ្រាប់ តែក្រោយមកត្រូវបានកម្លាំងទាហានអាមេរិកនិងកូរ៉េខាងត្បូងជួយទាន់ពេលវេលា។
ក្រោយហេតុការណ៍ខាងលើ មេដឹកនាំ កូរ៉េខាងជើង បានផ្លាស់ប្តូរទាហានទាំងអស់នៅទីនោះ ជំនួសវិញដោយអ្នកថ្មី ចំណែកមេបញ្ជាការព្រំដែនត្រូវរងការផាកពិន័យដាក់ទោសផងដែរ។
សារព័ត៌មាន Daily Star បានផ្សាយថា ការណ៍ដែលបញ្ជូនមេបញ្ជាការកងទ័ពលោកRi ទៅកាន់ព្រំដែន គឺជាការប្តេជ្ញា របស់មេដឹកនាំកូរ៉េខាងជើង ក្នុងការទប់ ស្កាត់ ទាហានរត់ភៀសខ្លួននាពេល អនាគត។ ចំណុចសំខាន់របស់លោក រី នាពេលនេះគឺជ្រើសរើសទាហានយាមល្បាតនៅតាមព្រំដែន ត្រូវតែមានភាពស្មោះ ត្រង់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ព័ន្ធនោះដែរក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក កំពុងតែទទូចសុំអង្វរឲ្យមាននុយក្លេអ៊ែរ។ នេះបើយោងតាមប្រភពព័ត៌មាន ដែល ចេញផ្សាយ ដោយកាសែតស៊ីអិនអិន ។
នៅក្នុងសេចក្តីថ្លែងការណ៍សំណេរ មួយ ដែលបានហៅលោក ត្រំា ថា “បិសាច នុយក្លេអ៊ែរ” និង “ជនរំខានសន្តិភាពពិភព លោក”។ មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងបន្តថា លោក ត្រាំ កំពុងតែរៀបចំឆាកល្បែងនុយក្លេអ៊ែរ ដ៏ ប្រកបដោយគ្រោះថ្នាក់បំផុត នៅលើ ឧបទ្វីបកូរ៉េ ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ ក្រសួងការបរទេស ព្យុងយ៉ាង គឺត្រូវបាន ធ្វើឡើង មុនពេលសហសមយុទ្ធយោធា រវាងអាមេរិកនឹងកូរ៉េខាងត្បូង ដែលគ្រោង ចាប់ផ្តើមធ្វើឡើង នៅថ្ងៃចន្ទ ដែលត្រូវ គេរំពឹងថា នឹងមានបុគ្គលិកយោធាអាមេរិក ប្រហែល១២ពាន់នាក់ និងយន្តហោះ២៣០ គ្រឿង ចូលរួមជាមួយផង ៕ ម៉ែវ សាធី