ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃ៩នាក់ត្រូវបានសមត្ថកិច្ចរំដោះខ្លួនក្រោយពីជនជាតិតៃវ៉ាន់២នាក់និងម៉ាឡេសុីម្នាក់ចាប់បង្ខាំង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក និង អាជ្ញាធរសង្កាត់ បឹងកក់ទី២ បានសហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមកិច្ចសម្របសម្រួលពីលោក ហុឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ឡេង ណាង ជាក្រឡាបញ្ជីអមផង នាយកដ្ឋានព្រហ្មទណ្ឌដឹកនាំដោយលោក ឧត្ដមសេនីយ៏ទោ ង៉េង ជូ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងលោក ជាវ វិបុល ប្រធានការិយាល័យកំរិតធ្ងន់ បាន ដឹកនាំក្រុមប្រតិបត្តិការចុះឆែកឆេរផ្ទះលេខ ៣៩ ផ្លូវ លេខ៥៩៤ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទបង្ខាំងមនុស្សខុសច្បាប់ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដោយជាក់ស្តែងឃាត់ខ្លួនមនុស្ស១៤នាក់ ស្រី០៤នាក់ មានជនសង្ស័យ៣នាក់និងជនរងគ្រោះ១១នាក់ និងចាប់យកវត្ថុតាងមួយចំនួន ។

យោងតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវ ដឹងថាមានករណីបង្ខាំងមនុស្សខុសច្បាប់ លុះនៅវេលាម៉ោងកើតហេតុខាងលើ ទើបកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក និង អាជ្ញាធរសង្កាត់ បឹងកក់ទី២ បានសហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះឆែកឆេរជាក់ស្តែងឃើញថាពិតជាមានបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ពិតប្រាកដមែន ។

សមត្ថកិច្ចបន្តទៀតថា ក្នុងការឃាត់ខ្លួននោះមាន បុរសជនជាតិតៃវ៉ាន់២នាក់ និងបុរសជនជាតិម៉ាឡេសុីម្នាក់ (ជាជនសង្ស័យ ) ។

ចំណែកជនរងគ្រោះដែលសមត្ថកិច្ចជួយអន្តរគមន៍ជួយនោះមាន ជនជាតិថៃចំនួន០៩នាក់ (ជនរងគ្រោះ ) ជនជាតិខ្មែរចំនួន០២នាក់ ស្រី ( ជាអ្នកបំរើ ) ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទ ម៉ាក I phone 6S ពណ៌ផ្កាឈូក០២គ្រឿង, ទូរស័ព្ទម៉ាក I phone 5 ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក Appo ពណ៌ផ្កាឈូក០២គ្រឿង, កុំព្យូទ័រ ម៉ាក Acar ពណ៌ទឹកប្រាក់០១គ្រឿង និង ម៉ាក Flast ចំនួន០១គ្រឿង, កាតសំគាល់ខ្លួនឈ្មោះ Young yer Liam ចំនួន០២ និងកាត ATM ចំនួន០៣សន្លឹក, វិក័យប័ត្រទិញសំភារ:ចំនួន០៣សន្លឹក, សៀវភៅសរសេរចំនួន០១ក្បាល, លិខិតឆ្លងដែនជនជាតិថៃចំនួន០៧ក្បាល និងលិខិតឆ្លងដែនជនជាតិម៉ាឡេសុី ចំនួន០១ក្បាល និងរថយន្តម៉ាក សុីណា ពណស ពាក់ស្លាកលេខ ភ្នំពេញ 2M-8418 ។

ក្រោយពីឆែកឆេរចប់ក្រុមប្រតិបត្តិការសម្រចបិទឃ្លុំបេផ្ទះជាបណ្ដោះអាសន្ន ចំណែកមនុស្សចំនួន១៤នាក់ និងវត្ថុតាងចាប់យកក្រោមកិច្ចសម្របសម្រួលពីលោក ហុឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូន ទៅកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមច្បាប់ ៕ ស តារា


ចែករំលែក៖