ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖
«កូនក្មួយកម្មករដឹងទេថា កាលពី ៣៩ ឆ្នាំមុន គឺពូកាន់កាំភ្លើងរស់នៅក្នុងព្រៃរំដោះប្រទេស ដោយយកជីវិតទៅប្តូរប្រឈមនឹងគ្រោះថ្នាក់ដោយលំបាកខ្លាំងបំផុត។ ប៉ុន្តែនៅថ្ងៃនេះ គឺពូសប្បាយចិត្តខ្លាំងណាស់ ដែលពូបានមកជួបសំណេះសំណាលសួរសុខទុក្ខកូនក្មួយដោយផ្ទាល់នៅទីនេះ។ ពូនឹងបន្តខិតខំជួយដោះស្រាយបញ្ហាប្រឈមនានាជាច្រើនទៀតដល់ក្មួយៗ។
សូមក្មួយៗថែរក្សាការងារអោយបានល្អ និងបន្តចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសយើង និងក្មួយៗកាន់តែមានឱកាសបង្កើនប្រាក់ចំណូល និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ»៕