ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ៖ ម៉ាឡេស៊ីនៅតែជាមិត្ដដ៏ល្អជួយផ្នែកមនុស្សធម៌ដល់កម្ពុជាអភិវឌ្ឍន៏លើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃពុធ៣រោច ខែមិគសិរ​ ឆ្នាំរកា​ ព.ស​២៥៦១​ ត្រូវនឹងថ្ងៃទី​៦ ខែធ្នូ​ គ.ស​ ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាសមាជិកគណៈ កម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមជាកិត្តិយ ក្នុងមហាសន្និបាត គណបក្ស សម្ព័ន្ធជាតិម៉ាឡេស៊ីUMNO (UMNO ANNUAL GENERAL ASSEMBLY 2017) តំណាងទូទាំងប្រទេសលើកទី ៧១ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្សUMNO នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧ ។ គណបក្សម្ព័ន្ធជាតិម៉ាឡេស៊ី UMNO គឺជាគណបក្សដែល មានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើលើសលប់ (ឈ្នះឆ្នោត) ក្នុងការដឹកនាំរាជរដ្ឋាភិបាលម៉ាឡេស៊ីសព្វថ្ងៃ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ម៉ាឡេស៊ីនៅតែជាមិត្ដនិងដៃគូដ៏ល្អ ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ដូចជា ជួយផ្នែកទំនាក់ទំនងការទូត ពាណិជ្ជកម្ម, ឧស្សាហកម្ម ,កសិកម្ម,វប្បធម៌ និងទេសចរណ៏ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានទៅបន្តការសិក្សានៅតាម សកលវិទ្យាល័យ នានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិហារ, សាលារៀន, វគ្គបណ្តុះ បណ្តាលគ្រូ បង្រៀន ,សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទេយ្យទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគ ទ្រព្យជួយដល់អ្នកក្រីក្រ ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធី ស្រាយបួស និងជំនួយគ្រោះធម្មជាតិសម្រាប់សហគមន៏ជនបទ ជាដើម ។

លោកបានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថា៖ សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀត លើ ឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែល យើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំ រើន បន្តទៀត ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចលោកខិតខំកៀងគរ អ្នកវិនិយោគ ទុនពីវិស័យឯកជនឲ្យមកបណ្ដាក់ទុន វិនិយោគលើគ្រប់វិស័យ ដោយរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើនផងដែរ ។ រាជរដ្ឋាភិបាលបានបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែម ទៀតនិងថែរក្សាស្ថេរភាពព្រម ទាំងជំរុញការ នាំចេញផលិតផលវិស័យការងារ,ឧស្សាហកម្ម,កសិកម្ម និងកសិផល ជាច្រើនប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស និងកំពុង ពង្រីកការអភិវឌ្ឃ លើវិស័យការងារ កសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារលក់កសិផល របស់ប្រជាកសិករ កម្ពុជា ឲ្យបានច្រើនបន្ថែមទៀត នាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេស ឲ្យមានតម្លៃខ្ពស់ ។

លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ នៅដើមឆ្នាំ២០១៨នេះ ម៉ាឡេស៊ី បានឯកភាពតាមរយៈអង្គការមូនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា បោះទុនវិនិយោគ ដោយផ្ដល់ជា ហិរញ្ញវត្ថុ ធ្វើដើមទុនរកស៊ី ជូនប្រជាជនសហគមន៏ខ្មែរ ឥស្លាម ដើម្បីយលទៅប្រកប មុខរបរ ខ្នាតតូច និងមធ្យម ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាកាត់បប្ថយភាពក្រីក្រ ៕ សំរិត

 


ចែករំលែក៖