ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងកំពង់ឆ្នាំងឃាត់ក្រុមម៉ូតូខុសលក្ខណៈបច្ចេកទេសចំនួន៥គ្រឿង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូដែលបំពាក់ឧបករណ៍ខុសលក្ខណបច្ចេកទេស ដែលធ្វើចរាចរណ៍តាមផ្លូវសាធារណៈ បង្ករការរំខានដល់ប្រជាពលរដ្ឋនោះ ត្រូវបានសមត្ថកិច្ច ឃាត់យកមកទុកនៅអធិការនបាលក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅគោលដៅចំនួន២ ក្នុងក្រុងកំពង់ឆ្នាំង ។

សមត្ថិច្ចនគបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹថា ក្រុមម៉ូតូដែលធ្វើសកម្មភាពនៅក្នុងក្រុងកំពង់ឆ្នាំងបានឃាត់សាកសួរនាពេលនេះ ១.ឈ្មោះ ប៉ឹង ពីស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងក្រុងកំពង់ឆ្នាំង ។ ២.ឈ្មោះ ភោគ សំរាំង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្រុងកំពង់ឆ្នាំង ៣.ឈ្មោះ រស់ ចាន់ធឿម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្រុងកំពង់ឆ្នាំង ៤.ឈ្មោះអ៊ូ សីឡា ភេទប្រុស អាយុយ១៧ឆ្នាំ និង ៥.ឈ្មោះ ផាត់ ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងស្រុករលាប្អៀរ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមយុវជនទាំងនេះ គឺបានជិះម៉ូតូម្នាក់១គ្រឿង ដែលម៉ូតូរបស់ពួកគេ ជាម៉ូតូបំពាក់ខុសលក្ខណបច្ចេកទេស ដូចជា បំពង់សឺម៉ាំងប្រែន អំពូលឡាហ្ស៊ែ មិនអនុញ្ញាត្តិឲ្យប្រើប្រាស់ចរាចរណ៍តាមទីសារធារណៈ ដែលធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ។ សឺម៉ាំងប្រែន ធ្វើឲ្យថ្លង់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចំណែកឯ អំពូលឡាហ្ស៊ែរ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចាំងភ្នែក ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចជំនាញឃាត់ម្ចាស់មធ្យោបាយ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ម៉ូតូដែលបំពាក់ឧបករណ៍ខុសបច្ចេកទេសទាំងនេះ និង តម្រូវឲ្យដោះចោលនៅមុខសមត្ថកិច្ច និងបង់ផាកពិន័យតាមច្បាប់ អប់រំ ឲ្យឈប់ធ្វើសកម្មភាពបែបនេះ រួចឲ្យយកម៉ូតូទៅផ្ទះវិញ ៕ ចន្ថា


ចែករំលែក៖