ខេត្តតាកែវ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ប្រមូលសំណល់ជាតិផ្ទុះពីសង្គាម បានចំនួន០៧គ្រាប់ ក្នុងនោះនៅក្នុងភូមិកំពង់ ឃុំព្រះបាទជនជុំមានចំនួន៣គ្រាប់ មានប្រភេទ៨០មីល្លីម៉ែត្រចំនួន២គ្រាប់ ប្រភេទ១០៥មីល្លីម៉ែត្រ ចំនួន០១គ្រាប់ និងនៅឃុំភ្នំដិនចំនួន៤គ្រាប់ ប្រភេទ M៧៩ ។
បច្ចុប្បន្ន គ្រាប់ទាំងអស់នេះការិយាល័យជំនាញបានប្រគល់ឲ្យស៊ីម៉ាក់ដើម្បីយកទៅកម្ទេចចោលរួចហើយ ៕ ភ្នំដា