ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ និងស្នាមញញឹមដល់បងប្អូនកូនក្មួយកម្មការនីមានផ្ទៃពោះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៦ធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបានសំណេះសំណាលជាមួយកម្មករ កម្មការនីនៅតំបន់រោងចក្រអូរដឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដោយផ្ទាល់ដៃជូនដល់កូនក្មួយស្ត្រីកម្មការនីមានផ្ទៃពោះ ចំនួន ៣០៨នាក់។ ទីណាដែលមានការលំបាក គឺយើងតែងតែឃើញវត្តមានសម្តេចនៅទីនោះជាមួយបងប្អូន កូនក្មួយជានិច្ច។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តមើលថែរក្សាកូនក្មួយ និងបន្តដោះស្រាយបញ្ហានានាជូនបងប្អូនកម្មករ អោយទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ខែល្អសមរម្យនៅទូទាំងប្រទេស៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖