ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ជេរ​ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​​សាធារណៈ​ ៖​ តុលាការ​កំពូល​តម្កល់​ទោស៦ខែ​លើ​​ស្ត្រី​បឹងកក់​៤នាក់​​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៥រោច​ ខែ​មិគ​សិរ​ ឆ្នាំ​រកា​ នព្វ​ស័ក​ ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ តុលាការ​កំពូល​ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ផ្តន្ទា​ទោស​ស្ត្រី​បឹងកក់​៤នាក់​ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​៦ខែ​ដដែល​ ករណី​ជេរ​ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១១។

ស្ត្រី​បឹងកក់​ទាំង​៤នាក់​មាន​ឈ្មោះ​ ទេព​ វន្នី​ កំពុង​ជាប់​ពន្ធនាគារ​ និង​ ៣នាក់​ទៀត​ឈ្មោះ​ បូ​ ឆវី​ឈ្មោះ​ គង់​ ចន្ថា​ និង​ ឈ្មោះ​ ហេង​ មុំ​ ជាប់​ចោទ​ពី​បទ​”ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កាលពី​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ តាម​មាត្រា​៥០២​ និង​ មាត្រា​៥០៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ចេស្តា

 


ចែករំលែក៖