ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសប្បាយរីករាយ និងសូមស្វាគមន៍បងប្អូនសមាជិក សមាជិកា រដ្ឋសភាជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ យ៉ាងដូច្នេះថា៖
«ខ្ញុំសប្បាយរីករាយ និងសូមស្វាគមន៍បងប្អូនសមាជិក សមាជិកា រដ្ឋសភាជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះដែលមានរបៀបវារៈសំខាន់ៗចំនួន០២ គឺ:-
១) ការប្រកាសសុពលភាពអាណត្តិរបស់សមាជិកថ្មីនៃរដ្ឋសភា នីតិកាលទី០៥ ចំនួន១៦រូប។
២) ការបោះឆ្នោតទុកចិត្តអនុប្រធាន និងសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន០៣រូប។
សូមជូនពរ បងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ៗគ្នា» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ