ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារទៀតហើយនៅសាលារៀនអាមេរិកស្លាប់៣នាក់របួស១៥នាក់

ចែករំលែក៖

ប៉ូលិសអាមេរិកបានឲ្យដឹងថា កាលពី ថ្ងៃទី៨ ខែធ្នូ មានករណីបាញ់ប្រហារកើតឡើងនៅក្នុងវិទ្យាល័យមួយ នៃរដ្ឋញ៉ូវមុិច ស៊ីកូ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង ១៥នាក់រងទៀតរបួស ។

មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា សិស្ស២នាក់ និងជនដៃដល់ម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើ។ នេះជាការបាញ់ប្រហារថ្មីមួយទៀតនៅអាមេរិក ក្រោយពេលរងការបាញ់ ប្រហារជាច្រើនលើកនាពេលកន្លងមក ធ្វើឲ្យសកម្មភាពរស់នៅរបស់ពលរដ្ឋ មាន ក្តីបារម្ភជានិច្ច។

ទីភ្នាក់ងារចិនស៊ិនហួ កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ បានផ្សព្វផ្សាយឲ្យដឹងថា ហេតុ ការណ៍បាញ់ប្រហារមួយ បានកើតឡើង កាលពីវេលា រសៀលថ្ងៃព្រហស្បតិ៍ នៅ ក្នុងរដ្ឋញូវមុិចស៊ីកូ ធ្វើឲ្យសិស្សសាលា២ នាក់ និងបុរសជាខ្មាន់កាំភ្លើងម្នាក់ស្លាប់។

ទោះបីជាយ៉ាងណា មកទល់ពេលនេះ ក្រុមប៉ូលិសមកពីរដ្ឋញូវមុិចស៊ីកូ មិនបាន បញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ នៃ ខ្មាន់កាំភ្លើងនោះនៅឡើយ គ្រាន់តែបាន បញ្ជាក់ថា គឺជាមនុស្សប្រុសប៉ុណ្ណោះ និង ថែមទាំងបានបដិសេធផងដែរ អំពីព័ត៌ មានចចាមអារ៉ាមថា មានអ្នករងរបួស ជាច្រើននាក់ផ្សេងទៀត។

ហេតុការណ៍បាញ់ប្រហារនេះ នៅមិនទាន់ត្រូវបានគេកំណត់អំពីមូលហេតុពិតប្រាកដនៅឡើយទេ ខណៈដែលក្រុមប៉ូលិស បានជំរុញឲ្យសាក្សីឃើញផ្ទាល់ភ្នែកចូល រួមផ្តល់ចម្លើយដែលពាក់ព័ន្ធទៅកាន់ ប៉ូលិស៕ ម៉ែវ សាធី


ចែករំលែក៖