ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំសប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមប្រឹក្សាទេសចរណ៍ European Council on Tourism and Trade “ECTT” បានជ្រើសរើសរូបខ្ញុំជា ” ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និង គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» “Global Ambassador for Tourism and Sustainable Development Goals”
នេះគឺជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល ទន្ទឹមនឹងនេះដែរ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ ក្រសួងមន្ទីរស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៍ ម្ចាស់មូលនិធិ អង្គការសមាគម ក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមលើកស្ទួយ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសយើងអោយកាន់តែរីកចម្រើនមកទល់សព្វថ្ងៃនេះ»៕